បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងជាមួយនិងអនាគតរបស់កំពូលកីឡាករ លំដាប់ពិភពលោក Cristiano Ronaldo រួចមក ទីបំផុតថ្ងៃនេះកីឡាករសញ្ជាតិប័រទុយហ្កាល់មួយរូបនេះបានដាក់ចុងបិចរបស់ខ្លួន ទៅលើលិខិតស្នាមចុះកុងត្រាថ្មី ជាមួយក្រុម Real Madrid ហើយ​ ។ជាមួយនិងតំលៃខ្លួនថ្មីដែលក្រុម Real Madrid ផ្តល់អោយ Ronaldo បានធ្វើអោយគាត់ ក្លាយជាកីឡាករដែលថ្លៃជាងគេ សារជាថ្មីម្តងទៀត ។

2500បើយោងទៅតាមប្រភពព័ត៌មានបានអោយដឹងថា Ronaldo បានចុះកុងត្រាថ្មី​ជាមួយ Real Madridក្នុងរយៈពេល ៥ ឆ្នាំតទៅមុខទៀត ។ កុងត្រារយៈពេល៥ ឆ្នាំនេះមានតំលៃរហូតដល់ទៅ ៧៦ លានអឺរ៉ូដែលអាចនិយាយបានថា ១៥ លានផោនក្នុងមួយរដូវកាល ដោយមិនទាន់រាប់បញ្ចូលនៃប្រាក់រង្វាន់និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅឡើយ ។

2500គួរបញ្ជាក់ផងដែរថា កីឡាករ Gareth Bale ដែលបានផ្ទេរចេញពីក្រុម Tottenham ទៅកាន់ក្រុមReal Madrid បានក្លាយជាកីឡាករដែលមានតំលៃផ្ទេរខ្លួន ថ្លៃជាងគេមែន តែទទួលបានប្រាក់ចំណូលត្រឹមតែ ៨,៣ លានផោនប៉ុណ្ណោះ ក្នុងមួយរដូវកាល ។ ៥ ឆ្នាំទៀត Ronaldo នឹងមានអាយុ៣៣ ឆ្នាំដែលសមល្មមនឹងវ័យកណ្តាល ហើយ Ronaldo អាចនឹងចូលនិវត្តន៍នៅពេលនោះ ៕

2500 

 

ដោយ ៖ កុសលប្រភព ៖ k14