ខ្សែវីដេអូខ្លីមួយបង្ហាញពីភាពពិតជាក់ស្តែងនៅក្នុងសង្គម ដែលបានបង្កើតឡើងដោយរដ្ឋាភិបាល និងអង្គការផ្សព្វផ្សាយអប់រំសុខភាពប្រទេសថៃ បានធ្វើឲ្យមនុស្សរាប់លានត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឡើងវិញ។
ខ្សែវីដេអូនេះត្រូវបានថតនៅតាមកន្លែងដូចជា សួនកំសាន្ត តាមផ្លូវសាធារណៈ...។ ចាប់ពីយុវជនរហូតដល់យុវនារីក្មេងៗ សុទ្ធតែកំពុងកាន់នៅក្នុងដៃ និងជក់បារីនៅតាមទីប្រជុំជន ដែលមានមនុស្សច្រើន។ បន្តិចក្រោយមកក៏មានក្មេងៗតូចប្រុសស្រីពីរនាក់ដែលនៅក្នុងដៃមានបារីមួយដើម បានដើរមកសុំដែកកេះពីយុវជន យុវនារីទាំងនោះ តែត្រូវពួកគេអប់រំ និងហាមមិនអោយក្មេងៗទាំងនោះ ជក់បារី ដោយពន្យល់ក្រោមហេតុផល ជារឿងមិនល្អ ប៉ះពាល់ដល់សុខភាព។
បុរសម្នាក់នេះត្រូវក្មេងៗសួរនាំខ្ចីដែកកេះ ដើម្បីអុជបារី
ក្រោយពីស្តាប់ការពន្យល់ពីមនុស្សធំៗរួច ក្មេងៗក៏បានហុចទៅឲ្យយុវជន យុវវ័យទាំងនោះនូវក្រដាសមួយសន្លឹកដែលក្នុងនោះបានសរសេរថាៈ ពូមីងចេះគិតបារម្ភពីសុខភាព អនាគតរបស់ខ្ញុំ ចុះហេតុអ្វីពូមីងមិនគិតបារម្ភពីសុខភាព និងអនាគតរបស់ខ្លួនឯងផង?
ក្មេងប្រុសម្នាក់នេះ កំពុងប្រគល់ក្រដាស់មួយសន្លឹកដល់យុវជនម្នាក់
ក្រោយពីបើកអានចប់ យុវវ័យទាំងនោះមានប្រតិកម្មផ្សេងៗគ្នា។ អ្នកខ្លះមានអារម្មណ៍ថាខ្មាស់អៀននឹងទង្វើដែលខ្លួនបានធ្វើ តែអ្នកខ្លះទៀតមិនបានគិតខ្វល់អ្វីឡើយ គឺមើលហើយបោះចោលក្នុងធុងសំរាម៕
សូមទស្សនាវីដេអូ ប្រឆាំងការជក់បារី ខាងក្រោមនេះទាំងអស់គ្នា!
ដោយ៖ សិលាប្រភព៖ K14