វីដេអូបរទេស៖ ដោយសារតែចង់ដឹងថា នារីៗ នឹងមានប្រតិកម្មយ៉ាងណា នៅពេលដែលត្រូវបានបុរសប្លែកមុខម្នាក់ ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ បបួលជិះរថយន្តស៊េរីទំនើបតំលៃថ្លៃជាមួយ ថាតើពួកនាងយល់ព្រម ហ៊ានឡើងជិះរថយន្តជាមួយ ឬក៏អត់នោះ? បុរសមួយក្រុមដែលមានគ្នា ៤,៥នាក់ បានធ្វើការសាកល្បងតេស្ត (Test) និងថតជាវីដេអូ បង្ហោះលើអ៊ីនធឺណេតផងដែរ។
ពួកគេបានយករថយន្តស្ព័រ ដ៏ទំនើបមួយគ្រឿង មកធ្វើជាធ្នាក់ ដើរបបួលមនុស្សស្រីមិនរើសមុខ នៅតាមទីសាធារណៈ មកជិះរថយន្តជាមួយខ្លួន។ ជាលទ្ធផល មានមនុស្សស្រីជាច្រើននាក់ មិនបានខ្វាយខ្វល់ពីប្រវត្តិ របស់បុរសប្លែកមុខនោះ ពីមុនយ៉ាងណានោះទេ គឺពួកនាងបានយល់ព្រម ហ៊ានឡើងជិះរថយន្តទៅជាមួយ។ ក្នុងនោះមានទាំងនារីម្នាក់ ដែលកំពុងតែដើរជាមួយសង្សារសោះ ក៏យល់ព្រមឡើងជិះរថយន្តជាមួយគេ ចោលសង្សារខ្លួន បើទោះបីជាសង្សារម្នាក់នោះ និយាយឃាត់យ៉ាងណាក៏ដោយ។

ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖