ភ្លៀងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៦១ឆ្នាំមកនេះ បានធ្លាក់មកលើក្រុងប៉េកាំង កាលពីថ្ងៃទី ២១ កន្លងទៅ បណ្ដាលអោយមានមនុស្សស្លាប់យ៉ាងតិច ៣៧នាក់។

ភ្លៀងខ្លាំងបានធ្លាក់មកលើក្រុងប៉េកាំង ចាប់ពីម៉ោង ១០ព្រឹក និងបានអូសបន្លាយរហូតដល់ ២០ម៉ោង។ មកដល់ថ្ងៃអាទិត្យ ទី ២២ ទូរទស្សន៍ជាតិរបស់ចិន បានប្រកាសអោយដឹងថា មានមនុស្សស្លាប់ ៣៧នាក់ និង ៦០,០០០នាក់ ផ្សេងទៀត ត្រូវជម្លៀសខ្លួន។

/

/

ទឹកភ្លៀងនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើអោយខាតបង់ទ្រព្យ រហូតដល់ ១,៦ពាន់លានដុល្លារ អាមេរិក។

នៅស្ថានិយឧត្ដុនិយម ទាំង ២០របស់ក្រុងប៉េកាំង បានអោយដឹងដែរថា កម្រិតទឹកភ្លៀងជាមធ្យមនៅក្នុងក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ គឺ ១៦៣,៧មម ដែលជាកម្រិតខ្ពស់បំផុត ចាប់ពី ឆ្នាំ១៩៥១មកនេះ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE