ប្រភពព័ត៌មាន AFP ដកស្រង់សំដីមន្ត្រីរដ្ឋាភិបាលហ្វីលីពីន បានឱ្យដឹងថា មនុស្សប្រមាណជាង ២៥០,០០០ បានបាត់បង់ទីជម្រក និង ៤៧៧នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ខ្យល់ព្យុះដ៏ធំមួយបានវាយប្រហារមកលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ព្យុះទីហ្វុងបុប្ផា បានកម្ទេចកោះមីនដាណាវ កាលពីថ្ងៃអង្គារកន្លងទៅ។ ខ្យល់ព្យុះនេះ បាននាំមកនូវខ្យល់ និងបង្កឱ្យមានទឹកជំនន់ និងបាក់ដី ខណៈដែលប្រព័ន្ធហេត្ថារចនាសម្ព័ន្ធនានាត្រូវខូចខាតយ៉ាងដំណំ ក្នុងនោះផ្លូវថ្នល់រាប់រយគីឡូម៉ែត្រ ត្រូវបានបំផ្លាញស្ទើរគ្មានសល់។

ប្រទេស ហ្វីលីពីន គឺជាប្រទេសមួយដែលស្ថិតនៅកណ្ដាលសមុទ្រ ដូច្នេះ ជារៀងរាល់ឆ្នាំ ប្រទសនេះត្រូវទទួលរងខ្យល់ព្យុះ ជាមធ្យមប្រហែល ២០ ។ ដោយឡែកក្នុងឆ្នាំនេះ ប្រទេសហ្វីលីពីន បានទទួលរងនូវខ្យល់ព្យុះចំនួន១៨មកហើយ បើគិតត្រឹមព្យុះទីហ្វុងដែលមានឈ្មោះថា បុប្ផានេះ៕