ព្យុះមួយបានបោកបក់ទៅក្នុងប្រទេសអងគ្លេស កាលពីចុងសប្ដាហ៍កន្លង បណ្ដាលឱ្យមានមនុស្សស្លាប់ពីរនាក់ និងរាប់រយនាក់ផ្សេងទៀតត្រូវចាកចេញពីទីលំនៅ។ សមត្ថកិច្ចបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំង អូសបន្លាយតទៅទៀត។

តំបន់ដែលត្រូវរងគ្រោះធ្ងន់ជាងគេ គឺ Devon និង Cornwall នៅភាគខាងត្បូងប្រទេស និងទីប្រជុំជនជាច្រើនទៀត ដូចជា​ Wiltshire និង Worcestershire នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រAFP។

រថយន្ដជាច្រើនគ្រឿង ត្រូវទឹកគួចទៅ និងមានដីបាក់ជាច្រើនកន្លែង ខណៈដែលដើមឈើត្រូវបាក់រលំ ធ្វើឱ្យប្រជាជនមានការលំបាក។

លោក Tom Hudson ជាប្រជាជនម្នាក់ក្នុងតំបន់  Malmesbury ថ្លែងថា ៖ ផ្ទះមួយចំនួន ត្រូវលិចដល់ទៅជាង ១​ ម៉ែត្រ។ ខ្ញុំធ្លាប់នៅទីនេះបាន ១៤ឆ្នាំ ហើយនេះគឺជាការលិចលង់យ៉ាងធ្ងន់ធ្ងរ​បំផុត បន្ទាប់ពីគ្រោះទឹកជំនន់កាលពីឆ្នាំ ២០០០ និង ២០០៧។

លោក David Cameron នាយករដ្ឋមន្ដ្រីអង់គ្លេស បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា ទិដ្ឋភាពនៃទឹកជំនន់ពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ហើយលោក បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ប្រជាជន៕

width=429

width=431

 

ដោយ ៖ សីហាប្រភព ៖ AFP