ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស​ ហ្វីលីពីន លោក Rodrigo Duterte បានចុះហត្ថលេខា បង្គាប់បញ្ជា (បទបញ្ជា) ឲ្យបង្កើតកម្លាំងរួមពីភ្នាក់ងារមកពី ២១ រដ្ឋ ដែលនៅពីក្រោយសង្គ្រាមបង្ហូរឈាមរបស់ លោក ដែលផ្តល់អទិភាពទៅលើគោលដៅ ដែលមានតម្លៃខ្ពស់ ក៏ដូចជា ទៅលើរាល់គោលដៅ ប្រឈមទាំងអស់នៃការធ្វើពាណិជ្ជកម្មខុសច្បាប់ ។ 

/

/

បទបញ្ជា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីខាងលើ គឺបង្កើតបាននូវគណៈកម្មការអន្តរ ភ្នាក់ងារប្រឆាំងទៅនឹងគ្រឿងញៀនខុសច្បាប់ ឬ nter-agency Committee on Anti-illegal Drugs (ICAD) ដែលជាភ្នាក់ងារ នៅចំណុះចំនុចកណ្តាលរវាងប៉ូលីស យោធា (ជាកំពូលភ្នាក់ងារពិសេស ឬ Super Agency) ខណៈមានតួនាទីខ្ពស់ក្នុង ការការពារវិស័យសុខភិបាល អប់រំ និង សុខមាលភាពសង្គម និងមានគោលបំណងស្តារសម្បទា អ្នកប្រើប្រាស់ រួចដាក់បន្ទុកទៅកាន់អ្នកចែកចាយទាំងទ្រុងទ្រាយធំ និងតូច ដោយធ្វើការបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀនជាក់ស្តែង នៅក្នុង ប្រទេស ឲ្យខានតែបាន។ 

/

របាយការណ៍បញ្ជាក់ឲ្យដឹងថា ច្រើនជាង ៨០០០ នាក់ ឧក្រិដ្ឋជនគ្រឿងញៀន ត្រូវបានសម្លាប់ចាប់ តាំងពីមានការបោសសម្អោតគ្រឿង ដោយចាប់ផ្តើមឡើងកាលពី ៨ខែកន្លងទៅ ក្នុងនោះ ២៥៥៥ នាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់នៅនឹងកន្លែង អំឡុងពេលដែលចុះវាយឆ្មក់ ខណៈ ៤៨០០០ នាក់ ត្រូវបានចាប់ឃាត់ខ្លួន។ ប៉ូលីសក្នុងស្រុកហ្វីលីពីន បានធ្វើការបដិសេធទៅលើករណីសម្លាប់ផ្សេង ទៀត ក៏ដូចជា ច្រានចោលទៅនឹងការចោទប្រកាន់ ពីអង្គការសិទ្ធមនុស្ស ដែលភាពច្រើននៃបណ្តា អង្គការទាំងនោះ ពុំបានចួលរួមដោះស្រាយនោះទេ តែបើចាប់ជាមានការធ្វើឃាតអ្នកប្រើប្រាស់ គ្រឿងញៀន ជាមួយនឹងការផ្សំគំនិតជាមួយនឹងប៉ូលីស ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ