ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារ​តាមអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អោយដឹងថា បាន សម្លាប់    ក្រុមសកម្មប្រយុទ្ធ ជីហាត បាន ៥០០ នាក់ហើយ នៅក្នុងប្រទេស ស៊ីរី ក្នុងកំឡុងពេល ១ ខែចុងក្រោយនេះ     ស្របពេលដែល ក្រុមទប់ទល់ ប្រយុទ្ធ ឃីដ បានត្រៀមខ្លួន រួចជាស្រេច ក្នុងការពង្រឹង ត្រៀមការប្រយុទ្ធ  នៅ  ឯទីក្រុង Kobane ជាប់ ព្រំប្រទល់ដែន ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីប្រយុទ្ធដណ្តើម ក្រុង   Kobane បានក្លាយជា ករណីកិច្ច ដ៏ចាំបាច់ សម្រាប់ភាគីទាំងពីរ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម​ IS និង គូ ប្រជែងរបស់ខ្លួន ស្របពេលដែល មន្រ្តីសហរដ្ឋអាមេរិក គូសបញ្ជាក់អោយដឹងថា ក្រុមវាយបក ឃីដ សមត្ថភាពនៃការការពារ ទីក្រុងបាន កើនឡើងទ្វេដង ទន្ទឹមនឹងការវាយប្រហារ ដណ្តើមយ៉ាងមុតស្រួច ពីក្រុមសកម្មប្រយុទ្ធ ជីហាត ។ 

/

គួររំឭកថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​ អាមេរិក បាន   ធ្វើ  ការអំពាវនាវ អោយមានការ ចូលរួមសហការ ពីប្រទេសសម្ព័ន្ធមិត្តទូទាំង ពិភពលោក ក្នុងការកំចាត់ចោលក្រុមសកម្មប្រយុទ្ធដ៏មាន ឥទ្ធិពលទាំងនេះ ក្នុងនោះ​ គូកន សហរដ្ឋមេរិក ភាគច្រើន ពិតជា  បា  នចូលរួម ដោយមានការវាយប្រ ហារតាមអាកាស រួមមានដូចជា ៖ អង់គ្លេស បារាំង អូស្រា្តលី ក៏ដូចជា សហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត ជាដើម 

ក្រុមសង្កេតការណ៍ សិទ្ធមនុស្ស នៅក្នុងប្រទេស ស៊ីរី បានអោយដឹងថា ក្នុងរយៈពេលមួយខែ កន្លងទៅ នេះមានការវាយប្រហារជាច្រើនលើកច្រើនសា ដោយបានសម្លាប់ក្រុមឧទ្ទាម និង    សកម្មប្រយុទ្ធបាន​ដល់ទៅ ៥៥៣ នាក់ ក្នុងនោះ ៤៦៤ នាក់ ជាសមាជិក ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម    ជ្រុលនិយម និង ៥៧ នាក់ផ្សេងទៀតជាសមាជិក មកពីក្រុមសកម្មប្រយុទ្ធ Al-Nusra Front ផ្សាភ្ជាប់ទំនាក់ទំនងជាមួយ នឹងក្រុម អាល់កៃដា ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន