ផលិតផលថ្មីនេះ មានកូដឈ្មោះ Togari ត្រូវបានគេសន្និដ្ឋានថា នឹងត្រូវប្រព័ន្ធទូរស័ព្ទចល័ត Docomo (ជប៉ុន) ធ្វើការបង្ហាញខ្លួននៅចុងឆ្នាំនេះ។

តាម Phone Arena, Togari ប្រើប្រាស់អេក្រង់ទំហំ 6,4 inch កំរិតពន្លឺ 1080p ជាគូប្រជែងដោយផ្ទាល់ជាមួយនឹង Galaxy Note III របស់ Samsung ដែលនឹងជិតបង្ហាញខ្លួន នៅថ្ងៃខាងមុខនេះ។វាត្រូវបានព័ត៌មានចចាមអារាមថា នឹងបំពាក់នូវ Chip Qualcomm Snapdragon 800 ល្បឿន 2,3 GHz ជាមួយនឹង Chip ក្រាហ្វិក Adreno 330, RAM 3 GB រួមជាមួយមេម៉ូរីក្នុង 32 GB។ ក្រៅពីនេះ ផលិតផលនៅបំពាក់កាមេរ៉ាមុខ ទំហំ 2 megapixel និងកាមេរ៉ាក្រោយ 13 megapixel។ ក្នុងនោះកាមេរ៉ាក្រោយ ប្រើប្រាស់ Sensor Exmor RS ចំណែកកាមេរ៉ាមុខ ប្រើបច្ចេកវិទ្យា Exmor R។ Togari មានបំពាក់មកជាមួយនូវថ្ម ដែលមានបរិមាណ 3.500 mAh ផងដែរ។

/

ទន្ទឹមនឹង Togari, Sony នៅអាចធ្វើការណែនាំបន្ថែមនូវគំរូស្មាតហ្វូនពីរស៊េរីផ្សេងទៀត រួមមាន Xperia A និង Xperia UL។ ក្នុងនោះ Xperia A ត្រូវបានបំពាក់នូវអេក្រង់ទំហំ 4,6 inch, chip Qualcomm Snapdragon 600, RAM 2 GB, មេម៉ូរីក្នុង 32 GB និងថ្ម 2.300 mAh។ ផលិតផលនេះ មានសមត្ថភាពការពារជម្រាបទឹក និងធូលីដូច Xperia Z ដែរ។ ទន្ទឹមនឹងនោះ Xperia A នៅមានSupport NFC, Infrared និងកម្មវិធីមើលទូរទស្សន៍ទៀតផង។ បើតាមការសន្និដ្ឋាន ផលិតផលនឹងត្រូវបាន Docomo បង្ហាញខ្លួននៅជប៉ុន នៅរដូវវិស្សមកាលឆ្នាំនេះ។

ចំណែក Xperia UL ត្រូវបានបំពាក់នូវរូបសណ្ឋានប្រហាក់ប្រហែលនឹង Xperia ZL ដែរ។ វាប្រើRAM 2 GB, មេម៉ូរីក្នុង 32 GB និងថ្ម 2.300 mAh។ ជាក់ស្តែង Xperia UL ប្រើនូវ Chip Qualcomm Snapdragon 600 ជំនួសឲ្យ Snapdragon S4 Pro។ ផលិតផលនេះក៏មាន Support NFC និងកម្មវិធីមើលទូរទស្សន៍ផងដែរ៕

ដោយ៖ សិលាប្រភព៖ VE