ព័ត៌មានអន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន កាលពីពេលកន្លងទៅនេះ បានចេញផ្សាយអោយដឹងថា     វាគឺជារឿងសោកនាដកម្មមួយ  ដ៏គួរអោយសោកស្តាយ  នោះគឺ  យ៉ាងហោចណាស់មនុស្ស ៧ នាក់  បានស្លាប់បាត់បង់ជីវិត  ក្រោយមានករណីផ្ទុះអណ្តូងរ៉ែមួយ  នាភាគនិរតី ប្រទេសចិន។

width=449

លើសពីនេះ សារព័ត៌មានរដ្ឋចិន  ស៊ិនហួរមួយនេះ ក៏បានដកស្រង់ការគូសបញ្ជាក់ពីអាជ្ញាធរក្នុងស្រុកអោយដឹងថាករណីផ្ទុះអណ្តូងរ៉ែខាងលើនេះបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ វេលាម៉ោងប្រមាណជាង ២ ទាបភ្លឺ (ម៉ោងក្នុងស្រុកប្រទេសចិន) នៅឯការដ្ឋានអណ្តូងរ៉ែHuangshuiba Coal Mine មានទីតាំងស្ថិតនៅក្នុងក្រុង Yumo នៃខេត្ត Guizhou ប្រទេសចិន

width=445

គួររំឭកផងដែរថា អំឡុងពេលនៃការកើតមានឡើងនូវសោកនាដកម្មនោះ មានមនុស្សដែលជាក្រុមកម្មករកំពុងបម្រើការដល់ទៅ ៥០  នាក់ឯណោះ  ។  ភ្លាមៗនោះ ​ក្រុមសង្គ្រោះបន្ទាន់បានចេញយុទ្ធនាការអន្តរាគមន៍របស់ខ្លួន    ដោយបានសង្គ្រោះទាញចេញ  ក្រុមកម្មករបានដល់ទៅ ៤៥ នាក់ ស្របពេល ៧ នាក់ផ្សេងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបើទោះជាមានកិច្ចអន្តរាគមន៍ចង់ជួយសង្គ្រោះយ៉ាងណាក៏ដោយ។

width=445

គួរបញ្ជាក់ផងដែរ មកទល់នឹងខណៈនេះ មូលហេតុដែលនាំអោយមានករណីផ្ទុះឡើងនោះមិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ    ពោលគឺ  ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីដែលជាអជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកនៅឡើយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់

ប្រែសម្រួល ៖ កុសលប្រភព ៖ CNN