ថ្មីៗនេះ កាសែតធំៗជាច្រើន របស់កូរ៉េខាងត្បូង បានចុះផ្សាយព័ត៌មានឲ្យដឹងថា Samsung បានលក់ស្មាតហ្វូន Galaxy S4 បានចំនួនសរុប ២០លានគ្រឿងហើយ បើគិតចាប់ពីថ្ងៃវាបង្ហាញខ្លួនលក់នៅលើទីផ្សារ។ បើទោះជា លោកនាយកផ្នែកទូរស័ព្ទ របស់ Samsung គឺលោក JK Shin នៅមិនទាន់មានប្រតិកម្មអ្វី ជាមួយនឹងបណ្តាព័ត៌មានទាំងនេះ ប៉ុន្តែលោក ហាក់ដូចជាទទួលស្គាល់នូវចំនួនលក់ចេញ ដែលបាននិយាយខាងលើ។
Samsung បានដាក់លក់ទូលំទូលាយ នូវស្មាតហ្វូន Galaxy S4 ចាប់ពីថ្ងៃទី ២៦ ខែមេសា មកដល់ពេលបច្ចុប្បន្ន។ ក្រោយពីដាក់លក់បាន ៦៨ថ្ងៃ ពួកគេបានលក់ ស្មាតហ្វូននេះបានចំនួន ២០លានគ្រឿង ដែលធ្វើឲ្យវា ក្លាយទៅជាឧបករណ៍ Android មានល្បឿនលក់ចេញ លឿនបំផុតនៅពេលបច្ចុប្បន្ននេះ៕

ដោយ៖ សិលាប្រភព៖ TTE