ព័ត៌មានអន្តរជាតិ ៖ វាគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ទត់មួយ និងមានការទស្ស នាច្រើនជាងគេនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល នោះគឺវីដេអូគ្រោះថ្នាក់ស្តី ពីរថយន្តដឹកទំនិញធន់ធំមួយគ្រឿង    បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ  បន្ទាប់ពីហោះសំកាំង ខ្លួនលើអាកាស ក្រោយពីបានបើកបរក្នុងល្បឿនមួយដ៏លឿន។

width=442

យ៉ាងណាមិញ បើយោងតាមសម្តី លោក  Benny Wright ជាអ្នកបង្ហោះវីដេអូគ្រោះថ្នាក់នេះ ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជាសាក្សីបានឃើញហេតុការណ៍នេះផ្ទាល់ បានគូស បញ្ជាក់អោយដឹងថា គាត់ពិតរន្ធត់ហួស ខណៈពេលដែលបានឃើញហេតុការណ៍បែបនេះ ផ្ទាល់នឹងភ្នែកនោះ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ ដោយឡែក កាលដែលបានឃើញហេតុការណ៍គ្រោះថ្នាក់​​ ដ៏រន្ធត់មួយនេះហើយនោះ  លោក  Benny Wright  ក៏បានស្ទុះទៅកន្លែងកើតហេតុ  ដើម្បីធ្វើកិច្ចជួយអន្តរាគមន៍ថាតើពិតជាមនុស្សទទួលរងរបួសយ៉ាងណាខ្លះនោះ។

width=436

យ៉ាងណាមិញ មិនទាន់មានប្រភពផ្លូវការណាមួយ  បញ្ជាក់ច្បាស់នៅឡើយនោះទេ ពីទំហំនៃការខូចខាត ក៏ដូចជាមនុស្សរងរបួស  ឬក៏ស្លាប់នៅឡើយនោះទេ ក្រោយពីជួបនឹងគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល