(ភ្នំពេញ)៖ បន្ទាប់ពីចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា នាងប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គឺដើម្បីឱ្យគាត់ មានការរាងចាល មិនបរិហារទៅលើនារីដទៃទៀត។

កញ្ញា ធី សុវណ្ណថា បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គាត់ជាមេដឹកនាំម្នាក់ ខ្ញុំចង់ឱ្យគាត់ មានការរាងចាល ទើបទាមទារសំណងច្រើនបែបនេះ ដើម្បីកុំឱ្យគាត់ចេះតែនិយាយ បរិហារទៅលើមនុស្សស្រីដទៃទៀត ដែលគេស្អាតស្អំ»

កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយនៅក្នុងទំព័រ Facebook «រឿងពិត CNRP» និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ នាងប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារ។

នៅក្នុងខ្សែអាត់សំឡេងនោះ នាងចោទ លោក កឹម សុខា បានសន្ទនាជាមួយនារី ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដោយបរិហារកេរ្តិ៍របស់នាងថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និងបោកយកលុយពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ កញ្ញា ធី សុវណ្ណថា បានចាត់ទុកការលើកឡើងនេះថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់នាង៕

-ចុចទីនេះ ដើម្បីអានវីដេអូនេះ​ ៖ 

 

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី