ខណ:ពិធីបុណ្យសមុទ្ទគ្រោងនឹងធ្វើរយ:ពេលពីរថ្ងៃគឺពីថ្ងៃទី២៩ ដល់៣០ខែធ្នូឆ្នាំ២០១២ ​នៅខេត្តកែបនោះ ​កីឡាចំនួន៩ប្រភេទក៏នឹងត្រូវបានគណ:កម្មាធិការរៀបចំពិធីដាក់ឲ្យប្រកួត និងទស្សនារយ:ពេល២ថ្ងៃផងដែរ ។

/

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នករៀបចំ ម្នាក់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបាន អះអាងថា ​នឹងមានកីឡាចំនួន៩ប្រភេទ ដាក់ឲ្យប្រកួត និងទស្សនា នាពេលនោះ ដើម្បីអបអរសាទរបុណ្យសមុទ្ទផង និងក៏ជាកាអបអរ សាទរផងដែរដែលឆ្នេរសមុទ្ទកម្ពុជាបានជាប់ជាឆ្នេរដែលស្អាតជាងគេលើលោកនិងជាខួបលើកទី២ទៀតផង ​។

width=405

ប្រភេទកីឡាទាំង៩នោះរួមមាន ៖១.ហែលទឹក (ចម្ងាយ ៣ និង៥គីឡូម៉ែត្រ)

២.រត់ប្រណាំង(ចម្ងាយ ៣ ៥ និង ១០គីឡូម៉ែត្រ)

៣.ប្រណាំងទូក( ទូកក្តាម ទូកផ្កាចា ទូកកានូ-កាយ៉ាក និងទូកប្រពៃណី)

៤.កីឡាទ្រីយ៉ាត្លុងឬDOUATHLON ៥.បាល់ ទះលើឆ្នេរខ្សាច់

៦.ប្រដាល់ស្នៀតបុរាណខ្មែរ(៦គូ)

៧.ជិះម៉ូតូលើទឹក(Jetsky)

៨. Paragliding (មនុស្សជិះម៉ាស៊ីនហោះ)

៩.កីឡា  រម្អិលលើក្តារ(Skaterstan)។

ក្រៅពីនោះ ក៏មានកីឡាករ កីឡាការិនីទៅពីភ្នំពេញជាង៣០០នាក់ដើម្បីចូលរួមប្រកួតផងដែរ។

ដោយ ៖ សូរីយ៉ាប្រភព​ ៖ NOCC