កំពង់ឆ្នាំងៈ ជនសង្ស័យ ដែលគេអះអាងថា ជាជនទំនើង ដែលសង្គមស្អប់ខ្ពើម បានរត់គេចខ្លួនបាត់ ដោយសុវត្ថិ ភាព ក្រោយពីបានកាប់ ទៅលើបុរសម្នាក់ចំនួន ៣ ពូថៅ ចំក្បាល និង ចង្ការរងរបួសធ្ងន់ ដោយសារតែរាំជាន់ជើងគ្នា បន្តិចបន្តួចតែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣  ក្នុងពិធីរាំធុងបាស់ សប្បាយ ក្នុងកម្មវិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិ ព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគកី ខេត្តកំពង់ឆ្នាំង ។

សាក្សីពីកន្លែងកើតហេតុ ជាច្រើននាក់ បានឲ្យដឹងថា ក្នុងពិធីរាំលេងសប្បាយ ដោយមានអ្នកខ្លះ ពោរពេញដោយ ភាពស្រវឹងរាំកន្ត្រាក់ ហ៊ោរកញ្រ្ជៀវ ហើយគេឃើញជនដៃដល់ បានរាំនៅកៀកគ្នាជាមួយជនរងគ្រោះ ខណៈកំពុង តែរាំសប្បាយ ជនរងគ្រោះក៏បានជាន់ជើងជនដៃដល់ ក៏ប្រ-ទូស្តរាយពាក្យសំដីឡើង ទោះជាមានការសូមទោសពី ជនរងគ្រោះក៏ដោយ ។ ឃើញមានសភាពបែបនេះ ប្រជាពលរដ្ឋបាននាំគ្នាឃាត់ និងបំបែកគ្នារៀងៗខ្លួន ជនរង គ្រោះបានដើរចេញទៅខាងក្រៅរោងការ ហើយជនដៃដល់ឃើញមានឱកាសល្អ ក៏បានស្ទាក់កាប់ជនរងគ្រោះ ចំនួន ៣ ពូថៅ នៅមុខរោងការបណ្តាលឲ្យ ជនរងគ្រោះដួលដេកស្តូកស្តឹង នៅក្នុងថ្លុកឈាមតែម្តង  ។

សាក្សីខាងលើ បានបន្តឲ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ យ៉ន ហ៊ឺ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបារាយ ខេត្តកំពង់ចាម ហើយត្រូវជាក្មួយបង្កើតរបស់ ឪពុក-ម្តាយខាងកូនកម្លោះ   ដោយឡែក ជនដៃដល់ មានឈ្មោះ ហឿន ហេង ភេទប្រុស អាយុជាង ២០ ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបានបញ្ជូន ភ្លាមៗ ទៅកាន់មណ្ឌលសុខភាព ស្រុក ជលគិរី ដើម្បីឲ្យ ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ បន្ទាន់ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រ-មោល ដោយសុវត្ថិភាព ។

មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំព្រៃគ្រី បានឲ្យដឹងថា ជនរងគ្រោះទំនងជាមិនមែនរងរបួស និងពូថៅនោះទេ  បើ យោងតាមមុខរបួសនីមួយៗជនរងគ្រោះ អាចមានជនដៃដល់ច្រើននាក់ ព្រួតវាយ ព្រោះមុខរបួសខ្ទាំសាច់ជុំវិញ ។

អធិការនគរបាលស្រុក ជលគិរី លោក ម៉ម ហុន បានឲ្យដឹងថា ជនរងគ្រោះ និងជនដៃដល់ នៅពេលហេតុការណ៍ ដំបូង មានចាស់ទុំចាប់បំបែកឲ្យ ទៅផ្ទះរៀងៗខ្លួន ប៉ុន្តែមិនដឹងជាមូលហេតុអ្វី បានជាត្រឡប់មកវិញ បង្កអំពើ ហិង្សាធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជាភ្ញៀវ និងញាតិជិតខាង ទៅវិញ ។

អភិបាលស្រុកជលគិរី លោក យិន សាវ៉េន បានឲ្យ ដឹងថា ករណីខាងលើលោកពុំទាន់ ដឹងពីមូលហេតុរឿងរ៉ាវ ជាក់លាក់ណាមួយនៅឡើយទេ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣នេះពីព្រោះមិនមានសេចក្តីរាយការណ៍ ណាមួយ ដែលនិយាយអំពីរឿងរ៉ាវខាងលើឡើយ ។

បើទោះយ៉ាងណា សមត្ថកិច្ចនគរបាល ស្រុកជលគិរី បានកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ជនសង្ស័យមកផ្តន្ទា ទោសទៅតាមនីតិវិធីច្បាប់ ៕  

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល