តំលៃ​ប្រេងឆៅ​នាពេលនេះ​បានឡើង​យ៉ាង​ខ្ពស់​​ពុំធ្លាប់​មានចាប់​តាំងពី២​ឆ្នាំ​មកហើយ ដល់​កំរិតខ្ពស់មួយគឺហួស​ពី៩០ដុល្លារ​ក្នុងមួយធុង ។#កាលពីយប់​ថ្ងៃទី២៣ ធ្នូ កន្លង​មក​នេះ ពេល​បិទ​ផ្សារ​ភាគហ៊ុន​ WALL STREE របស់អាមេ​រិក ប្រេង​ឆៅ​បានឡើងថ្លៃ​១,០៣ដុល្លារ​ទៀត​ដល់៩១,៥១​ដុល្លារ​ក្នុងមួយធុង ។​ នេះ​ជា​​ការ​ឡើង​ថ្លៃ​ប្រេង​៥ថ្ងៃ​ជាប់ៗគ្នា ។ មុនបិទទី​ផ្សារ​តំលៃ​ប្រេង​ឆៅបានឡើង​ដល់​៩១,៦៣​ដុល្លារ​មួយ​ធុង​ដែលជាតំលៃខ្ពស់បំផុត​ចាប់​តាំង​ពី​ថ្ងៃទី ​៧ តុលា ឆ្នាំ​២០០៨ មក ។#ការ​ឡើង​ថ្លៃ​ប្រេង​ឆៅ​បណ្តាល​មក​ជាពិសេស​រដូវរងារ​ឆ្នាំនេះត្រជាក់ខ្លាំងបំផុត​​ទាំង​នៅ​អឺរ៉ុប​ទាំង​ន ៅអាមេរិកញុំង​ឱ្យមានការប្រើ​ប្រេង​សំរាប់​​កំដៅខ្ពស់ ៕