ភ្នំពេញ៖សាលារាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាផ្លូវខ្សែក្រវ៉ាត់ ក្រុងចំនួន៣ទៀត គឺផ្លូវ កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែន ព្រែកព្នៅ និងឫស្សីកែវ ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវជាតិ លេខ៥។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងដំណាក់ កាលទី១ សាលារាជធានី បាននឹងកំពុងស្ថាបនា ជាផ្លូវបេតុង អារមេកំរាស់២០ស.ម កម្លាំង ៤០មេហ្គាប៉ាស្កាល់ ទទឹង២២ម សួនកណ្តាល២.៥ម ប្រវែង ៤០៤៣ម ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវរថភ្លើង ជាលទ្ឋផលគិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ការងារសម្រេចបាន ៩០%នៃគំរោង ក្នុងនោះ:-ការងារគ្រឹះក្រោម. ៩៦%-ការងារគ្រឹះថ្មម៉ិក M40. ៩៦%-ការងារគ្រឹះថ្មម៉ិក M30. ៩៦%-ការងារចាក់បេតុង. ៩៦%-ការងារដាក់លូទំហំ១.៥ម ៣៥%-ការងារសួនច្បារ. ៥៥%ជារួម ការងារចាក់បេតុងស្ទើបព្ចាប់ទាំងស្រុងហើយ នៅសល់តែការងារដាក់ លូនិងសួនច្បារកំពុងអនុវត្ត៕

/

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល