ប៉ូលិស​ដា​ណឺ​ម៉ាក​បាន​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ជាប់​សង្ស័យ​មាន​គំរោង​វាយ​ប្រហារ​ដោយ​ទ្រង់​ទ្រាយ​ធំ​ប ្រឆាំង​នឹង​កាសែត​ដែល​កាល​ពី ឆ្នាំ​២០០៥​ធ្លាប់​បា​ន​ចេញ​ផ្សាយ​រូប​គំនូ​រត្លុក​របស់​ព្រះ​មហា​ម៉ាត់​។#ប្រទេស​ដាណឺ​ម៉ាក់នៅ​ពុំ​ទាន់​ បញ្ចប់​ផល​វិបាក​នៃ​ការ​ចេញ​ផ្សាយ​​កាល​ពី​ឆ្នាំ​២០០៥​នូវ​រូប​ត្លុក​​របស់​ព្រះ​មហា​ម៉ាត់​នៅ​ឡើយ​។ ប៉ូលិស​បាន​កំទេច​ កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ នូវ​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ភេរ​វកម្ម​ដែល​នឹង​អាច​កំទេច​ទាំង​ស្រុង​នូវ​ទី​តាំង​របស់​កាសែត​ JYLLANDS POSTEN ជា​កាសែត​ដា​ណឺ​ម៉ាក់ដំបូង​គេ​ចេញ​ផ្សាយ​រូប​​គំនូរ​ត្លុក​នោះ​។ ប្រតិ​បត្តិ​ការ​ស៊ើប​ការណ៍​របស់​ដា​ណឺ​ម៉ាក់បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៥​នាក់​។ នាយក​របស់​ប្រតិ​បត្តិ​ការ​នេះ លោក JAKOB SCHARF វាយ​តំលៃ​ថា ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​នេះ​បាន​រា​រាំង​ដល់​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​ធំ​មួយ​ប្រភេទ​ដូច​នៅ​ទី​ក្រ ុង​មុម​បៃ​។ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ នៅ មុម​បៃ​មនុស្ស​១០​នាក់​ប្រដាប់​អាវុធ​គ្រប់​គ្រាន់​បាន​បើក​ការ​វាយ​ប្រហារ​ធំ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្ល ាប់​១៦៦​នាក់​ក្នុង​សណ្ឋា​គារ​ដឺ​លុច​មួយ​នៃ​ទី​ក្រុង​សេដ្ឋ​កិច្ច​ធំ​នោះ​របស់​ឥណ្ឌា​។ បែប​ដូច​គ្នា​នេះ​ដែរ នៅ​ទី​ក្រុង​កូ​ប៉េន​ហាក​ ពួក​ជន​សង្ស័យ​មាន​បំណង​ជ្រៀត​ចូល​ក្នុង​អគារមួយ​ ហើយ​សំលាប់​មនុស្ស​​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ប៉ូលិស​ដា​ណឺ​ម៉ាក់​គូស​បញ្ជាក់​ពី​ការ​ចាប់​រឹប​អូស​យក​បាន​គ្រឿង​ផ្ទុះ​ កាំ​ភ្លើង​ខ្លី​ស្វ័យ​ប្រវត្តិ​មួយ​ដើម​ជាមួយ​ប្រដាប់​ខ្ទប់​សំលេង​ ព្រម​ទាំង​គ្រាប់​រំសេវ៕