ដើម្បីលួចប្លន់យកបានទ្រព្យសម្បត្តិអ្នកដទៃ ក្រុមចោរបានរិះរក ល្បិចកលគ្រប់បែបយ៉ាង ដែលយើងជាមនុស្សស្លូតត្រង់ពិបាក នឹងតាមទាន់ពួកវាណាស់។

ជាក់ស្តែង ដូចនៅក្នុងវីដេអូ(នៅបរទេស) ខាងក្រោមនេះ ក្រុមចោរដែលមានគ្នាពីរនាក់ បានប្រើល្បិចមួយ ដោយគ្នាវាម្នាក់ឈរនៅចិញ្ចើមផ្លូវ រង់ចាំរថយន្តអ្នកដំណើរជិះឆ្លងកាត់។ ពេលមានរថយន្តឆ្លងកាត់ ជិតមកដល់ ចោរម្នាក់នោះ បានដើរចូលឈរពីមុខរថយន្ត ដោយសម្តែងធ្វើជាមនុស្សមិនគ្រប់ទឹក (ឡប់សតិ) ដើម្បីឃាត់កុំឲ្យរថយន្តជិះទៅមុខ និងគោលបំណងសំខាន់របស់វា គឺចង់ឲ្យម្ចាស់រថយន្តចុះពីរថយន្ត។

/

ពេលអ្វីៗដូចបំណង ពោលគឺម្ចាស់រថយន្តបានចុះមកដឹកចោរម្នាក់ដែលសម្តែងជាឡប់នោះចេញពីមុខរថយន្ត គ្នាវាម្នាក់ទៀត ដែលលាក់ខ្លួននៅចិញ្ចើមផ្លូវម្ខាងទៀត បានរត់ចូលមកក្នុងរថយន្តបើកយកទៅបាត់ ហើយចោរដែលសម្តែងធ្វើជាឡប់សតិនោះ ក៏រត់គេចខ្លួនយ៉ាងរហ័សផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ដោយ៖ សិលាវីដេអូ៖ Youtube