ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស  ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញបានចេញផ្សាយអត្ថបទអោយដឹងថា កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ឯណោះវិញ  យ៉ាងហោចណាស់  មនុស្ស ២  នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ២២ នាក់ផ្សេងទៀត    បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយមានករណីផ្ទុះអាវុធ អំឡុងពេលមានកម្មវិធីជប់លៀងដ៏ធំមួយ។

width=435

បន្ថែមពីលើនេះ ការិយាល័យអគ្គស្នងការក្រុង បានចេញសេចក្តីថ្លែងការណ៍អោយដឹងថាករណីផ្ទុះអាវុធខាងលើនេះ​  បានកើតឡើងកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ  វេលាម៉ោង១១ យប់ ស្របពេលដែលមានការប្រារព្ធកម្មវិធីខួបកំណើត    អមទៅដោយការចូលរួមពីសំណាក់ក្រុមមនុស្សដែលជាយុវវ័យដល់ទៅ ១០០ នាក់ ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល  បានដកស្រង់សម្តីសាក្សីម្នាក់  ដែលជាបេក្ខភាពបានចូលរួមក្នុងកម្មវិធីខាងលើនេះអោយដឹងថា  ពិតណាស់  គ្មាននរណាម្នាក់ បានដឹងថា   មានរឿងអ្វីកើតឡើងអោយពិតប្រាកដនោះទេ  តែក្រុមមនុស្សដែលជាអ្នកចូលរួមក្នុងកម្មវិធី បានផ្អើលនាំគ្មារត់យកតែរួចខ្លួន ខណៈបានលាន់ឭសម្លេងបាញ់បោះ។

គួររំឭកផងដែរ ជនរងគ្រោះទាំងពីរនាក់  (ស្រីម្នាក់ ប្រុសម្នាក់)  ដែលបានស្លាប់បាត់បង់ជីវិតនោះ  មិនទាន់ត្រូវបានគេបញ្ជាក់អត្តសញ្ញាណនៅឡើយនោះទេ  ស្របពេលដែលក្រុមមនុស្សដែលជាជនរងគ្រោះទាំង ២២ នាក់នោះ ត្រូវបានគេដឹងថា មានអាយុចន្លោះពី ១៧ ទៅ ២០ ឆ្នាំ។

ដោយឡែក ជនដៃដល់  ដែលជាខ្មាន់កាំភ្លើង  បើកការវាយប្រហារបាញ់បោះនោះ  មិនទាន់ត្រូវបានមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួននៅឡើយនោះទេ  ស្របពេលដែលមន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត    សាកសួរពីជនសង្ស័យ    ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនតែម្តង ។  មូលហេតុដែលនាំអោយមានករណីផ្ទុះអាវុធ  ក៏ពុំទាន់បានដឹងដូចគ្នាដែរ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ហ្វីលីពីន ជួបគ្រោះធំ ដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្រ្តពិភពលោក ឆ្នាំនេះ- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ