អង់គ្លេស៖ មនុស្សប្រុសវ័យជំទង់ម្នាក់ ដែលជាចោរ តែងតែគាស់ផ្ទះគេ ហើយចួលរបស់របរ គេ ត្រូវបានក្រុមប៉ូលីស ធ្វើការឃាត់ខ្លួនភ្លាម​ បន្ទាប់ពីរូបគេ បានគាស់បង្អួចផ្ទះសិស្សសាកលវិទ្យាល័យម្នាក់ ហើយបានលួចកុំព្យូទ័រ។   ​ នេះបើតាមការអោយដឹងពីគេហទំព័រដេលីមែល។

width=458

ក្រុមប៉ូលីស នៅក្នុងតំបន់   West Midlannds បាននិយាយថា  ក្មេងប្រុសវ័យជំទង់ ដែលបានឡើងតាមបង្អួចចូលលួចកុំព្យទ័រគេនោះ   គឺមិនត្រូវបានដឹងឈ្មោះទេ គ្រាន់តែដឹងថា ចោររូបនេះ គឺមានអាយុ១៦ឆ្នាំ   ហើយតែងតែធ្លាប់បានធ្វើសកម្មភាពលួចរបស់របរគេ ជាញឹកញាប់ទៀតផង។

width=458

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីស    បានបញ្ជូនក្មេងប្រុសវ័យជំទង់នោះ ទៅកាន់តុលាការដើម្បីដោះស្រាយតាមច្បាប់ហើយ និងជាពិសេសក្រុមប៉ូលីស បាននឹងកំពុងតាមប្រម៉ាញ់បក្សពួកគេដែលនៅសល់ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទប្រភព៖ dailymail