តារាសំដែង Daniel Radcliffe តួឯករឿង Harry Potter ពិតជាមានសមត្ថភាព ដែលធ្វើអោយអ្នកដឹកនាំរឿង មើលឃើញមែន ។ ឥលូវនេះ Daniel ឈប់ធ្វើជាគ្រូធ្មប់អីទៀតហើយ ឥលូវនេះគឺប្តូរមក ជាអត្តពលិកវិញក្នុងរឿងថ្មី ។
ទស្សនិកជន នឹងបានឃើញ Harry Potter ប្តូរអាជីពពីគ្រូធ្មប់ ទៅជាអត្តពលិក ក្នុងវិញ្ញាសាររត់ប្រណាំងក្នុងរឿងថ្មីនេះ ដែលមានចំណងជើងថា GOLD ។ GOLD ជាភាពយន្តបែបកីឡា ដែលនិយាយអំពីភាពអស្ចារ្យរបស់កីឡាករ Sebastian Coe ដែលបានធ្វើអោយពិភពលោកភ្ញាក់ផ្អើល ដោយឈ្នះមេដាយមាស នៅកីឡា Olympic ទីក្រុង Moscow ប្រទេសរុស្សីឆ្នាំ ១៩៨០ ។ អ្វីដែលធ្វើអោយ Sebastian Coe ក្លាយជាកីឡាករដ៏អស្ចារ្យនោះ គឺបានយកឈ្នះកីឡាករជាគូបដិបក្ស Steve Ovett ក្នុងគំលាតរហូតដល់ទៅ 800 Miles ក្នុងវិញ្ញាសាររត់ប្រណាំង 1500 Yards ។
Daniel RadCliffe នឹងដើរតួជា Sebastian Coe នៅក្នុងរឿងថ្មីនេះ ។ GOLD ត្រូវបានថតដោយទូរទស្សន៍ BBC ដោយផ្អែកទៅលើសៀវភៅ The Perfect Distance និពន្ធដោយPat Butcher ៕