ព័ត៌មានបច្ចេកវិទ្យា ​  ៖  ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ស៊េរីថ្មីពីរគ្រឿង Ascend Mate និង Ascend D2 ត្រូវបានរកអោយឃើញថា បានលេចចេញនូវរូបរាងដ៏ទាក់ទាញរបស់ខ្លួន នៅឯសន្និសិទ Huawei ត្រូវបានធ្វើឡើងស្របពេលដែល ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិស្ដី​អំពី​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក ដែលហៅកាត់ថា CES ។

width=456

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនAscend D2 ត្រូវបានបំពាក់ជាមួយនឹងអេក្រង់ 5-inch 1080p display ជាមួយនឹងបច្ចេកវិទ្យាថ្មីក្នុងការការពារជម្រាបទឹក ក៏ដូចជាធូលីhome-baked quad-core 1.5GHz , RAM 2GB, កាម៉េរ៉ាក្រោយ 13MP, កាម៉េរ៉ាមុខ 1.3MP និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។ ស្មាតហ្វូនស៊េរីនេះមិនមានម៉េម៉ូរីក្រៅនោះទេ ពោលគឺវាមានម៉េម៉ូរីម៉ាស៊ីន 32GB។

width=455

ដោយឡែកបើនិយាយពី Ascend Mate វិញ ត្រូវបានបំពាក់ជាមួយនឹងកាម៉េរ៉ាក្រោយទំហំ8MP, កាម៉េរ៉ាមុខ 1.3MP។ លើសពីនេះទៅទៀត បើនិយាយពីតម្លៃវាវិញ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ខណៈពេលដែលពាក្យចចាមអារ៉ាមលើកឡើងថា វាអាចនឹងមានតម្លៃប្រមាណជាង ៤៨០ ដុល្លារ៕

width=453

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena