Apple មិនបានបង្ហាញប្រាប់ពីបរិមាណជាក់លាក់ ក្នុងពេលបង្ហាញខ្លួនឡើយ ស្តីពីបរិមាណថ្មរបស់ iPhone 5C និង 5S ប៉ុន្តែបើតាមឯកសាររបស់គណៈកម្មាការទូរគមនាគមន៍ អាមេរិច បានឲ្យឃើញថា ទាំង iPhone 5C និង iPhone 5S សុទ្ធតែមានបរិមានថ្មច្រើនជាង iPhone 5 ។
ក្នុងពេលដែល iPhone 5 មានថ្ម 5,45 Wh បរិមាណ 1.440 mAh, iPhone 5C មានថ្ម 5,73 Wh ជាមួយនឹងបរិមាណ 1.507 mAh។ រីឯ iPhone 5S មានថ្មទាបជាង 5C បន្តិចគឺ 5,96 Wh ជាមួយបរិមាណដល់ 1,570 mAh។ នេះគឺជាម៉ូដែល ដែលមានថ្មល្អបំផុតរបស់ Apple បើទោះជាខ្នាតប្រវែងផលិតផល មិនមានការផ្លាស់ប្តូរ បើបៀបជាមួយ iPhone 5។
ជាក់ស្តែងបរិមាណថ្មរបស់ iPhone ថ្មីពីរម៉ូដែលនេះ មានការអាប់ប្រមាណតែ 67 mAh និង 130 mAh ប៉ុណ្ណោះ បើប្រៀបជាមួយ iPhone 5 ប៉ុន្តែបណ្តាអ្វីៗជាច្រើន ដែលបានធ្វើការអាប់ឌេតរបស់ Apple ប្រៀបជាមួយ ជំនាន់មុន សន្យាថានឹងផ្តល់មកនូវរយះពេលប្រើប្រាស់ បានយូរជាងមុនដល់ 5S និង5C ដូចអ្វីដែលក្រុមហ៊ុនបានសន្យា៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ? - តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vexpress