កាំជ្រួច​មួយដែលបញ្ជូន​ផ្កាយរណប​​ទូរ​គមនា​គមន៍​ឥណ្ឌា GSAT-5P បានផ្ទុះ​ពេលកំពុង​ហោះ​ហើរ​​កាលពីថ្ងៃទី​​២៥ ធ្នូ ពេល​មាន​ភ្លើង​​ឆាប​ឆេះ​​ និងផ្សែង​​ហុយ​​ចេញ​​បន្ទាប់ពី​​បាញ់​​ចេញពីមូល​ដ្ឋាន​​បាញ់​​បង្ហោះ​​​ស្រ៊ីហារី​កូ​តា នា​ភាគខាង​ត្បូង​ឥណ្ឌា ។​ នេះជា​​បរាជ័យ​​លើកទី​២​ហើយក្នុងឆ្នាំ​​២០១០ នេះ សំរាប់​ទីភ្នាក់ងារ​​អវកាស​​ឥណ្ឌា ISRO ។ យោង​តាម​​ប្រធានរបស់ ISRO លោក​រ៉ាដ ហា​គ្រី​​ស្នារ ថា កាំជ្រួច​បញ្ជូន​បាន​ហោះ​ចេញ​​ខុស​ទិសដៅ​​៤៧​វិនាទី​ ក្រោយ​ការ​​ហោះ​​ឡើង​ ដែលញ៉ាំង​​ឱ្យ​បាត់បង់​ការត្រួតពិនិត្យ​​​ ។ មុំ​​នៃការ​​ហោះហើរ​​​ត្រូវបាន​រីកធំ ដែល​ប្រការ​នេះ​ជំរុញ​​ឱ្យ​មានការ​ខិតខំប្រឹងប្រែង​​កែ​លំអ​​បន្ថែមទៀត លើ​រចនា​​សម្ព័ន្ធ​​របស់កាំជ្រួច ដែល​​ទីបំផុត​បានផ្ទុះ​បែក ។​#កាលពីខែ​មេសា​កន្លង​មក​នេះ កាំជ្រួច​​ប្រហាក់​ប្រហែល​គ្នា​​នេះ​ដែរ បាន​ធ្លាក់​​ក្នុងឈូង​សមុទ្រ​​​បឹង​ហ្គាល់ ក្រោយបាញ់​បង្ហោះ​​មកពី​បញ្ហា​​មេកានីករបស់​ទួរប៊ីន​នៃប្រព័ន្ធ​​​ជំរុញ ។#ប្រទេស​ឥណ្ឌា​​ដែលបានបាញ់បង្ហោះ​​​ផ្កាយ​រណប​​​ជាង​​៥០ប្រភេទ​​ផ្សេងៗ​​ចាប់តាំងពីឆ្នាំ​​១៩៧៥​មក ខិតខំ​​រត់​តាមពួក​មហា​អំណាច​​អវ​កាស​ដូច​ជា​សហរដ្ឋអាមេរិក រុស្ស៊ី ចិន និង​បារាំង​ជាដើម​ ៕