កីឡាករខែ្សប្រយុទ្ធរបស់ Barcelona សញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបានគេចោទប្រកាន់ថា គេចវេសមិនបង់ពន្ធ ដោយក្រុមហ៊ុនមួយ នៅប្រទេសអេស្ប៉ាញ កន្លែងដែល Messi រស់នៅសព្វថ្ងៃ ។ក្រុមហ៊ុនមួយនោះ ចោទប្រកាន់ជាពិសេសទៅលើ Messi និងឳពុកលោក Jorge Horacio ថាបានគេចវេសជាមួយបញ្ហាបង់ពន្ធ ដែលមានចំនួនទឹកប្រាក់ប្រមាណ ៣,៤ លានផោន ។ចំនួនទឹកប្រាក់ទាំងនោះ គឺក្នុងរយៈពេល ៣ ឆ្នាំចាប់ពី ២០០៧, ២០០៨, ២០០៩ ។ ក្រុមហ៊ុនមួយនោះ បានដាក់ពាក្យបណ្តឹងទៅតុលានៅទីក្រុង Ghava ប្រទេសអេស្ប៉ាញ ដែលជាកន្លែង Messi រស់នៅរួចរាល់ហើយ ។
ខាងតំណាងក្រុម Barcelona មិនទាន់បានចេញមុខមក ប្រកាសអ្វីនៅឡើយទេ ប៉ុន្តែ Messi និងឳពុក ប្រាប់ទស្សនិកជនតាម Facebook ថា រូបលោកនិង ឳពុកតែងតែបង់ពន្ធ ត្រឹមត្រូវមិនដែលគេចវេសម្តងណាឡើយ ។ ហើយការបង់ពន្ធរបស់លោក ក៏ធ្វើតាមអ្នកជំនាញប្រឹក្សាខាងបង់ពន្ធផងដែរ ។គួរបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ៤,៣ លានផោនគ្មានអ្វីច្រើនសំរាប់ Messi ឡើយព្រោះ Messiរកប្រាក់ចំណូលបាន មិនតិចជាង ៣១ លានផោនឡើយ រាប់បញ្ចូលពីប្រាក់កំរៃបានពីក្រុម និងការផ្សែរពាណិជ្ជកម្មជាច្រើនទៀត ៕

ដោយ ៖ កុសលប្រភព ៖ k14