ព័ត៌មានរូបភាព ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា នេះថា ត្បូងកណ្តៀងដ៏មានតម្លៃបំផុតនៅសកលលោកយើងនេះត្រូវបានប្រទេសអាហ្វ្រិកខាងត្បូងរកឃើញ​​ ក្នុងទំហំដ៏ធំកម្រមានមួយ រហូតដល់ទៅ ១២២ការ៉ាត់ឯណោះ។

ចំពោះត្បូងកណ្តៀង ឬអាចហៅម្យ៉ាងទៀតថា     ពេជ្រពណ៌ខៀវ ខាងលើនេះ ត្រូវបានរកឃើញ ក្នុង អណ្តូងរ៉ែ ខាល់លីណាន របស់ក្រុមហ៊ុម Petra Diamonds Ltd នៃប្រទេស  អាហ្វ្រិកខាងត្បូង អណ្ដូង រ៉ែ ខាងលើនេះ ក៏ធ្លាប់ត្រូវបានគេរកឃើញត្បូងកណ្តៀងទំហំ​​​​​​​​   ២៩,៦ ការ៉ាត់ផងដែរ ដែលកាលនោះ វាមានតម្លៃរហូតដលជិត ២០លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា ត្បូង ១២២ការ៉ាត់ខាងលើនេះ   ត្រូវបានក្រុមវាយតម្លៃអះអាងថា យ៉ាងហោច ណាស់ក៏ អាច លក់បានជាង ៨០     លានដុល្លារដែរ ព្រោះជាទំហំធំ មិនធ្លាប់មានទេពីមុនមក ប៉ុន្តែគេមិនទាន់ ដឹងថា ក្រុមហ៊ុន ឬ មហាសេដ្ឋីណា ហ៊ានចំណាយទិញវាឡើយ ៕

/

/

width=491

width=490

ប្រែសម្រួល ៖ កុសលប្រភព ៖ ដើមអម្ពិល & ស៊ិនហួរ & ស្កាយញូវ