ស្ទើរតែមិនគួរអោយជឿ ៖ គិលានុបដ្ឋាយិកាជនជាតិបារាំងម្នាក់ ត្រូវបានរកអោយឃើញថាពិតជាបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលនាងបានអះអាងថា ខ្លួននឹងផ្តល់ជាសេវាកម្មបំបៅដោះ ដល់កូនចិញ្ចឹមរបស់ក្រុមមនុស្សប្រុសដែលជាឪពុកម្តាយស្រឡាញ់ភេទដូចគ្នា។

width=433

ពិតណាស់  បើយើងងាកក្រឡេកទៅមើលគេហទំព័រ​  e-loue.com   គិលានុបដ្ឋាយិកាជនដែលបានប្រើគណនីឈ្មោះ Cecilia232 បានគូសបញ្ជាក់អោយដឹងថា ខ្លួននឹងផ្តល់ជាសេវាកម្មបំបៅដោះ ដល់កូនចិញ្ចឹមរបស់ក្រុមមនុស្សប្រុស ដែលជាឪពុកម្តាយស្រឡាញ់ភេទដូចគ្នា ក្នុងតម្លៃជាសាច់ប្រាក់ €100 (£86) ក្នុងមួយថ្ងៃ។

មិនត្រឹមតែ Cecilia232 ​  បន្ថែមអោយដឹងថា ខណៈពេលដែលជាស្រ្តី  និងជាម្តាយក្មេងខ្ចីនោះ ទឹកដោះពិតជាមានសុខភាពល្អ ។ យ៉ាងណាមិញ​​ បើតាមការអោយដឹងពីនាយកប្រតិបត្តិរបស់គេហទំព័រ e-loue.com ឈ្មោះ Alexandre Woog  ពន្យល់អោយដឹងថា ជាការពិត     វាគឺជាការខុសច្បាប់  ក្នុងការលក់ទឹកដោះមាតា នៅក្នុងប្រទេសបារាំង  តែករណីលើកនេះ   វាគឺជាករណីស្នើសុំបំពេញនូវសេវាកម្ម   មិនមែនលក់ទឹកដោះទាំងស្រុងនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ spy