បុរសជនជាតិស៊ែបម្នាក់ដែលស្រវឹងស្រាទីបំផុតបានក្លាយទៅជាអ្នកសម្លាប់ត្រីឆ្លាមដែលវាយប្រ ហារពួកអ្នកទេសចរនៅកន្លែងកំសាន្តមាត់សមុទ្រ SHARM EL SHEIKH ប្រទេសអេហ្ស៊ីប ពេលគេលោតពីទីខ្ពស់មួយទំលាក់ខ្លួនក្នុងសមុទ្រធ្លាក់ត្រូវចំក្បាលត្រីឆ្លាមនោះងាប់។#ត្រីឆ្លាមដ ែលធ្វើឱ្យពួកអ្នកទេសចរខ្លាចនៅ SHARM EL SHEIKH ប្រទេសអេហ្ស៊ីប ចាប់តាំងពីដើមខែធ្នូ នេះ មកត្រូវបានសម្លាប់ដោយបុរសជនជាតិស៊ែបលោក DRAGAN STEVIC ។ ក៏ប៉ុន្តែបុរសនេះដែលគ្រប់គ្នាចាត់ទុកថា ជាវីរបុរសនោះតាមពិត វាជាសំណាងធំមួយរបស់គេទេ ។ បុរសរូបនេះចង់ហែលទឹកលេងជាមួយបណ្តាមិត្តភក្តិរបស់គោ ហើយគេក៏បានឡើងទៅលើទីខ្ពស់មួយរួចលោតទំលាក់ខ្លួនចូលទឹកត្រូវចំក្បាលត្រីឆ្លាមនេះដែលងាប់ ។ រូបគេកំពុងតែផឹកស្រាបៀរស្រវឹងពេលគេបែកគំនិតលោតពីទីខ្ពស់ចូលទឹកសមុទ្រ ។ រូបគេបានធ្លាក់ត្រូវចំត្រីឆ្លាមដែលងាប់ក្រោមទំងន់នៃការធ្លាក់របស់គេពេលលោតចុះទឹក ។ #យោងតាមកាសែត NEW YORK POST ថា ត្រីឆ្លាមនោះជាត្រីឆ្លាមតែមួយដែលធ្លាប់ខាំឱ្យរបួសអ្នកទេសចរ៣នាក់ និងសម្លាប់នារីម្នាក់៕