លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ ថ្លែងនៅថ្ងៃទី៣០ ធ្នូ ថា ការចរចាជាមួយកម្ពុជាដើម្បីឱ្យទទួលបានការដោះលែងជនជាតិថៃ៧នាក់ ក្នុងនោះម្នាក់ជាសមាជិកសភាគណបក្សប្រជាធិបតេយ្យនឹងដំណើរការមិនបានល្អទេ ដោយសារមនុស្សម្នាក់ក្នុងចំណោមក្រុមនោះធ្លាប់ត្រូវបានចាប់ខ្លួនពីបទលួចចូលទឹកដីកម្ព ុជា ដោយខុសច្បាប់ ។#លោកស៊ូថេប ថ្លែងដូច្នេះសំដៅលើលោកវីរ៉ា ស៊ុមខ្វាមឃីដ ជាមេដឹកនាំក្រុមអាវលឿង ដែលល្បីឈ្មោះដោយសារទស្សនៈអំពីភាពចំរូងចំរាស់នៃប្រាសាទព្រះវិហារ និងបញ្ហាជំលោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះថ្លែងថា ការចរចានោះមានការលំបាក ពីព្រោះលោកវីរ៉ា ធ្លាប់ត្រូវបានឃុំខ្លួនដោយអាជ្ញាធរកម្ពុជាពីបទលួចចូលទឹកដីកម្ពុជាដោយខុសច្បាប់ ។#លោកស៊ូថេប ថ្លែងប្រាប់អ្នកកាសែតថា ពលរដ្ឋថៃទាំង៧នាក់នោះប្រហែលជាចូលក្នុងទឹកដីកម្ពុជាប្រមាណពី២០០ទៅ៣០០ម ៉ែត្រ ។ #សមាជិកសភាគណបក្សប្រជាធិបតេយ្យរូបនោះ និងលោកវីរ៉ា ស៊ុមខ្វាមឃីដ រួមទាំងពលរដ្ឋថៃ៥នាក់ទៀតត្រូវបានចាប់ខ្លួន ដោយទាហានកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ ធ្នូ កន្លងមក ពីបទលួចចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ៕