ដោយឆ្លើយតបចំពោះការអំពាវនាវរបស់ពួកប្រឆាំងឥណ្ឌាមនុស្សជិត២០.០០០នាក់បានធ្វើបាតុកម្មកាល ពីថ្ងៃទី២២ ធ្នូ នៅតាមវិថីនានានៃទីក្រុងញូវដែល្លី ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងអំពើពុករលួយ ។# រដ្ឋាភិបាលចំរុះរបស់លោកនាយករដ្ឋមន្ត្រីម៉ាន់ ម៉ូហាន់ ស៊ិញ ស្ថិតក្នុងសភាពការណ៍លំបាកមួយចាប់តាំងពីច្រើនសបា្តហ៍មកហើយដោយសាររឿងអាស្រូវពុករលួយធំមួយ ជាប់ទាក់ទិននឹងសមាជិករដ្ឋាភិបាលលោកមួយចំនួន ។ ទន្ទឹមនឹងនេះ ការឡើងថ្លៃខ្ពស់ភ្លាមៗនៃគ្រឿងឧបភោគបរិភោគញុំងឱ្យប្រជាជនឥណ្ឌាមានការខឹងសម្បា ។#ឆ្លើយតបតាមការអំពាវនាវរបស់គណបក្សប្រឆាំងឥណ្ឌាដ៏សំខាន់គឺគណបក្សបារ៉ាទីយ៉ា ចាណាតា BJP ពួកបាតុករបាននាំគ្នាដើរហែក្បួនតាមដងវិថីទាំងឡាយនៃទីក្រុងញូវដែល្លី ដោយស្រែកពាក្យស្លោកនានាចោទប្រកាន់រដ្ឋាភិបាលថា គ្មានប្រសិទ្ធភាពក្នុងការតស៊ូប្រឆាំងអំពើពុករលួយ។ ក្នុងចំណោមពួកបាតុករមាននារី និងកុមារជាច្រើននាក់ដែលយកមើមខ្ទឹមសដោតធ្វើខ្សែ.កពាក់ជានិមិត្តរូបនៃអតិផរណាដែលកត់សំគាល់ ឃើញរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពិសេសគ្រឿងឧបភោគ បិរភោគចាំបាច់ទាំងឡាយ ។#ថ្លែងនៅមុខពួកបាតុករលោក ARUN JAI-TLEYN មេដឹកនាំសំខាន់ម្នាក់របស់គណបក្ស BJP បានស្នើដល់នាយករដ្ឋមន្ត្រីឱ្យសុំលាលែងចេញពីតំណែង ប្រសិនបើលោកពុំអាចបង្កើតគណៈកម្មការស៊ើបអង្កេតរបស់សភាមួយលើរឿងអាស្រូវពុករលួយដ៏ធំកាលពី អំឡុងឆ្នាំ២០០៧-២០០៨ ទេនោះ ៕
