តារាក្នុងស្រុក ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់គេហទំព័រក្នុងស្រុក postkhmerកាលពីប៉ុន្មានម៉ោងមុននេះអោយដឹងថា អស់រយៈពេល២ឆ្នាំមកហើយដែលគេបានឃើញ និងសង្ស័យពីភាពស្និទស្នាលប្លែកហួសពីទំនាក់ទំនងមិត្តភ័ក្តិ រវាងតារាចម្រៀងវ័យក្មេងលោក នីកូ និងពិធីករស្រករក្រោយលោក អៀង វិច្ឆ័យ ហើយថ្មីនេះ បន្ទាប់ អៀង វិច្ឆ័យ និង នីកូ បានទទួលការងារជាអ្នកគ្រប់គ្រងកម្មវិធី «វិស្សមកាលតន្ត្រី» របស់ស្ថានីយទូរទស្សន៍បាយ័នរួមគ្នាភ្លាម ស្រាប់ក្រុមការងារនៅស្ថានីយទូរទស្សន៍នេះ បាននិយាយផ្សាយបន្តកន្ទុយគ្នា ស្របនឹងទស្សនិកជនមួយចំនួនពីការសង្ស័យថា តារាចម្រៀង នីកូ មានសម្ព័ន្ធស្នេហាភេទដូចជាគ្នាជាមួយនឹងពិធីករ អៀង វិច្ឆ័យ ។

«វិស្សមកាលតន្ត្រី» ដែលជាកម្មវិធីកម្សាន្តថ្មីរបស់ស្ថានីយទូរទស្សន៍បាយ័នផ្សាយនៅរៀងរាល់ល្ងាចថ្ងៃសុក្រ វេលាម៉ោង៧កន្លះនោះត្រូវបានគេដឹងថាស្ថិតនៅក្រោយការគ្រប់គ្រងរួមគ្នារវាង នីកូ និង អៀង វិច្ឆ័យ។ ការលេចមុខដោយចំហរនៅក្នុងការងារថ្មីរួមគ្នានេះ ក្រុមការងារមួយចំនួនដែលមិនសូវសប្បាយចិត្តនឹងអ្នកគ្រប់គ្រងវ័យក្មេងវាយឫកទាំងពីរនេះ បានបង្ហើបឲ្យដឹងថា នីកូ និង វិច្ឆ័យ មានភាពស្អិតល្មួតខុសប្លែកពីធម្មតាដែលអ្នកទាំងពីរទំនងជាមានសម្ព័ន្ធស្នេហាភេទដូចគ្នាដូចដែលពួកគេ (ក្រុមការងារក្នុងកម្មវិធី វិស្សមកាលតន្ត្រី)ធ្លាប់លេចឮពីខាងក្រៅកាលពីគ្រាមុនមែន។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ដោយ ៖ ពិសីដកស្រង់អត្ថបទពី ៖ postkhmer