មនុស្សលោកយើង តែងតែរកនឹងរបស់លេង ប្លែកៗដើម្បីកំសាន្ត អារម្មណ៍របស់ខ្លួន នៅពេល ទំនេរ ។ តែបើទស្សនិកជន ឃើញវីដេអូខាងក្រោម នេះហើយទស្សនិកជន និងគ្រវីក្បាលហើយ ឆ្ងល់ថាហេតុអ្វី ក៏មនុស្សទាំងនេះ ឆ្គួតហើយនិងហ៊ានម្ល៉េះ ? ពិតណាស់ វីដេអូខាងក្រោមនេះគឺជា ល្បែងថ្មីមួយ ដែលគេបង្កើតឡើង នៅឯប្រទេស Denmark ។ នៅក្នុងសួនកំសាន្តមួយ គេបាន ឃើញល្បែងថ្មីមួយ ដែលប្រឈមមុខ និងគ្រោះថ្នាក់ជាខ្លាំង ដោយការទំលាក់ខ្លួន ចុះពីទីខ្ពស់ចុះ មកក្រោម ដោយគ្មានខ្សែ ចងការពារអ្វីទាំងអស់ ដែលមានកំពស់ ដល់ទៅ ១០០ ហ្វីត ។ អ្វីដែល ការពារនៅក្នុង ការលេងល្បែងនេះ គ្រាន់តែមានពាក់ មួកសុវត្ថិភាព និងសំណាញ់យឺត ដែល បានលាតសន្ធឹងដើម្បី ការពារអ្នកលេង ពេលធ្លាក់ចុះមកប៉ុណ្ណោះ ដែលវាពិតជា ប្រថុយនិងគ្រោះ ថ្នាក់ខ្លាំងណាស់ ៕

/

 

ប្រែសម្រួល ៖ កុសលប្រភព ៖ youtube