ជាមួយនឹងតម្លៃថ្មីនេះ Galaxy Trend Plus នឹងក្លាយជាជម្រើសល្អ ប្រសិនធៀបនឹងបណ្ដាស្មាតហ្វូនប្រភេទប្រហាក់ប្រហែលនេះ ដូចជា Nokia X, Nokia X+ ឬ Lumia 525 ។

/

នៅក្នុងចំណោមស្មាតហ្វូនល្បីៗ ក្នុងលំដាប់មធ្យម និងលំដាប់ទាប នាពេលបច្ចុប្បន្ន គេឃើញថា Galaxy Trend Plus ត្រូវបានគេនិយមប្រើប្រាស់ច្រើន។ ប្រការនេះ គឺមួយផ្នែក បណ្ដាលមកពីតម្លៃទាប ព្រមទាំងយុទ្ធនាការឃោសនាគគ្រឹកគគ្រេងរបស់ Samsung ។

/

មកដល់ពេលនេះ Galaxy Trend Plus អាចនឹងត្រូវបានអ្នកប្រើប្រាស់ចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ នៅពេលដែលវា ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែ បញ្ចុះតម្លៃ។ នៅក្នុងតំបន់ខ្លះ បច្ចុប្បន្ន Galaxy Trend Plus មានតម្លៃលក់រាយ ប្រហែល ១៤០ដុល្លារអាមេរិក។ ជាមួយនឹងតម្លៃថ្មីនេះ Galaxy Trend Plus នឹងក្លាយជាជម្រើសល្អ ប្រសិនធៀបនឹងបណ្ដាស្មាតហ្វូនប្រភេទប្រហាក់ប្រហែលនេះ ដូចជា Nokia X, Nokia X+ ឬ Lumia 525 ។

/

/

/

/

គួរបញ្ជាក់ថា Galaxy Trend Plus មានអេក្រង់ 4 inch កម្រិតរីសូលូសឹន 480 x 800, ប្រូសេសឺរ 2-core ល្បឿន1.2 Ghz, RAM 768MB , កាមេរិកក្រោយ 5 MP មានភ្លើងហ្វ្លាស និងដំណើរការដោយ Android 4.2 Jelly Bean ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ tech/phonearena