ព័ត៌មានទាក់ទិននឹង Samsung Galaxy Alpha ត្រូវបានបណ្ដាទំព័រសារព័ត៌មានចុះផ្សាយ ជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយមកទល់នឹងបច្ចុប្បន្ន ដំណឹងអំពីគ្រឿងម៉ាស៊ីន ក៏ដូចជាតម្លៃរបស់ស្មាតហ្វូននេះ ក៏ត្រូវបានបង្ហើបឱ្យដឹង។

/

ស្មាតហ្វូនដែលមានគែមធ្វើអំពីលោហធាតុ ដំបូងរបស់ Samsung ហាក់ជិតដល់ពេលនឹងត្រូវបង្ហាញខ្លួន ព្រោះថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ព័ត៌មានជាច្រើន ស្ដីអំពី Samsung Galaxy Alpha ត្រូវបានគេធ្វើឱ្យបែកធ្លាយ។ ម្យ៉ាង​ទៀត បើ​យោង​ទៅ​តាម​ទំព័រ Cnet ដក​ស្រង់​ប្រភព​ពីកូរ៉េ​ខាង​ត្បូង​ដែល​ស្និទ្ធ​នឹង​ Samsung ឱ្យ​ដឹង​ថា Samsung Galaxy Alpha អាច​នឹង​បង្ហាញ​ខ្លួន​ ក្នុង​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ពោល​គឺ​ថ្ងៃ​ទី ៦ សីហា ឆ្នាំ ២០១៤​។

/

រូប​ភាព​ប្រអប់ និង​កម្មវិធី​របស់ Samsung Galaxy Alpha

យោងតាមទំព័រ Tecmundo ឱ្យដឹងថា Samsung Galaxy Alpha ប្រើប្រាស់អេក្រង់  4,7 inch រីសូលូសឹន 720p រួមនឹង ប្រូសេសឺរ Octa-core Exynos 8-core , RAM 2GB, អង្គចងចាំក្នុង 32 GB, កាមេរ៉ាក្រោយ 12MP និងកាមេរ៉ាមុខ 2.1 MP ។ ទន្ទឹមនឹងនេះ Alpha ក៏ត្រូវបានបំពាក់ថ្ម ដែលមានថាមពល 1860 mAh និង Bluetooth 4.0 ។

/

ផ្ទាំង​បដា ឃោសនា​របស់ Galaxy Alpha

Galaxy Alpha ក៏មានសេនសឺរសម្រាប់ស្កេនក្រយ៉ាវដៃ ម៉ាស៊ីនដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។ ទំព័រ Tecmundo ក៏បានឱ្យដឹងថា Galaxy Alpha នឹងត្រូវបានដាក់លក់ ចាប់ពីពាក់កណ្ដាលចុងខែកញ្ញា ឬដើមខែតុលា ក្នុងតម្លៃឡើងដល់ ១០៤៨ ដុល្លារអាមេរិក។

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Geeky-gadgets/Cnet