តាមគម្រោង Galaxy Alpha នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៤ មានច្រើនពណ៌ និងរូបរាងស្ដើង សម្បកលោហធាតុ តម្លៃ ជិត ៧០០ ដុល្លារអាមេរិក។

/

ក្រោយការរង់ចាំជាច្រើនខែថ្ងៃ ចុងក្រោយ  Samsung   ក៏បានឧទ្ទេសនាមស្មាតហ្វូន Galaxy Alpha ជាផ្លូវការ។  នេះគឺជាទូរស័ព្ទសំខាន់ នាពេលបច្ចុប្បន្ន   ទាក់ទិននឹងរចនាបទរូបរាងនៃផលិតផលរបស់ Samsung ដោយមានគែមជុំវិញធ្វើអំពីលោហធាតុដ៏ស្រស់ស្អាត រួមនឹងជ្រុងទាំង ៤ ដែលមានលក្ខណៈប៉ោងលេចធ្លោ។

ភ្ជាប់ជាមួយនឹងគែម គឺផ្នែកសម្បកខាងខ្នង “រន្ធចុចៗ” យកលំនាំតាម Galaxy Tab S/Galaxy S5 ។ ប្រភពព័ត៌មាន ឱ្យដឹងថា ស្មាតហ្វូនថ្មីរបស់ Samsung នេះ មានកម្រាស់ត្រឹមតែ ៦,៧មម ប៉ុណ្ណោះ។

តាមគម្រោង Galaxy Alpha នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹង ៤ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ ពណ៌.ស ពណ៌ទឹកសមុទ្រ និងពណ៌មាស។ Samsung Galaxy Alpha នឹងមានតម្លៃប្រហែល ៦៨៩ ដុល្លារ ក្នុងមួយគ្រឿង។

/

/

/

/

/

/

/

/

/

/

width=500

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena