ក្រុមជំរើសជាតិពរទុយហ្គាល់ធ្វើបានយ៉ាងល្អ ជាពិសេសនៅនាទីចុងក្រោយ ដែលបានជួយឲ្យក្រុមនេះឆ្លងផុតពីសំណាញ់មរណៈ។

ក្នុងការប្រកួតយប់មិញនេះជាការប្រកួតដ៏ស្វិតស្វាញមួយ ជាពិសេសនៅនាទីចុងក្រោយ ពេលដែលក្រុមទាំងពីរធ្វើការវាយបកគ្នាទៅវិញទៅមក ដោយពរទុយហ្គាល់រកគ្រាប់បាល់បានពីរគ្រាប់នាំមុខមុន។ ប៉ុន្តែក្រោមការលេងបាល់បានយ៉ាងល្អ និងរកគ្រាប់បាល់បានពីរគ្រាប់របស់កីឡាករ Bendtner បានជួយឲ្យដាណឺម៉ាកទទួលបានលទ្ធផលស្មើពរទុយហ្គាល់វិញ។

/

ថែមមួយការប្រកួតដែលមិនគួរឲ្យជឿសំរាប់ រ៉ូណាល់ដូ

ផ្ទុយពី Bendtner, Ronaldo លេងបាល់មិនបានល្អឡើយដោយបានធ្វើឲ្យឱកាសដ៏ល្អមួយកន្លងផុតក្នុងពេលដែលត្រូវប្រឈមមុខតែជាមួយអ្នកចាំទីដាណឺម៉ាកតែម្នាក់ឯងប៉ុណ្ណោះ។ ប៉ុន្តែសំណាងល្អសំរាប់CR7 ដោយនៅនាទីចុងក្រោយនៃការប្រកួត កីឡាករVarela បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់ឲ្យក្រុមពរទុយហ្គាល់ ធ្វើឲ្យចប់ការប្រកួតពរទុយហ្គាល់យកឈ្នះដាណឺម៉ាកដោយលទ្ធផល 3-2៕

Video Highlight Goals Portugal Vs Denmark

លទ្ធផល៖ ព័រទុយហ្គាល់-ដាណឺម៉ាក (3-2)រកបានគ្រាប់បាល់៖ Pepe 24’, Postiga 36’, Varela 87’ - Bendtner 41’, 80’កីឡាករចូលប្រកួតព័រទុយហ្គាល់ : 12 Rui Patricio, 2 Bruno Alves, 3 Pepe, 4 Miguel Veloso, 5 Fabio Coentrao, 7 Cristiano Ronaldo, 8 Joao Moutinho, 16 Raul Meireles, 17 Nani, 21 Joao Pereira, 23 Helder Postiga ដាណឺម៉ាក : 1 Stephan Andersen, 3 Simon Kjaer, 4 Daniel Agger, 5 Simon Poulsen, 6 Lars Jacobsen, 7 William Kvist, 8 Christian Eriksen, 9 Michael Krohn-Dehli, 10 Dennis Rommedahl, 11 Nicklas Bendtner, 21 Niki Zimling

ដោយ៖ ណាណូប្រភព៖ 24h