ក្រោយពេលបង្ហាញខ្លួន នៅឯ CES 2013, smartphone Android ធំជិតប៉ុន Tablet, Huawei Ascend Mate ចាប់ផ្តើមមានមុខនៅលើទីផ្សារប្រទេសចិន នៅក្នុងខែនេះហើយ។
ជាមួយទំហំអេក្រង់ 6,1 inch, Ascend Mate គឺជាទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទផ្សេងទៀតដែលមានទំហំធំបំផុតនៅលើទីផ្សារបច្ចុប្បន្ន ដែលធំជាងទាំងទូរស័ព្ទស៊េរី Galaxy Note របស់Samsung ទៅទៀត។ មានទំហំធំ ប៉ុន្តែបើប្រៀបជាមួយស្មាតហ្វូនស៊េរីខ្ពស់ៗជាច្រើនទៀតបច្ចុ-ប្បន្ន អេក្រង់របស់ Ascend Mate មិនជាអស្ចារ្យអ្វីនោះទេ ពេលកំរិតពន្លឺមានតែ HD 1.280 x 720 pixel ជំនួសឲ្យ Full HD 1.080p។

Huawei បំពាក់ដល់ស្មាតហ្វូន 6,1 inch របស់ខ្លួននូវ CPU Quad Core K3V2 ល្បឿន 1,5 GHz, RAM 2 GB ជាមួយមេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD និងថ្ម 4.050 mAh។ វាមានកាមេរ៉ាក្រោយ 8 megapixel និង កាមេរ៉ាមុខ 1 megapixel។ ចំនុចដែលគួរឲ្យសោកស្តាយគឺ Huawei Ascend Mate មិនមាន Support 4G LTE ដូចបណ្តាស្មាតហ្វូន Androidសព្វថ្ងៃនេះទេ គឺមានតែ 3G WCDMA។
តាម Micgadget, Ascend Mate ត្រូវបាន Huawei ចាប់ផ្តើមដាក់លក់នៅប្រទេសចិន ក្នុងខែនេះជាមួយតំលៃ 639 USD សំរាប់ Version Unlock៕




ដោយ៖ សិលាប្រភព៖ VE