ភ្នំពេញ៖ បទបញ្ជាររបស់ សាលារាជធានី ក្នុងរឿងហាមប្រាមមិន ឲ្យរថយន្ដតាក់ស៊ី យកដងផ្លូវ សហព័ន្ធ រុស្ស៊ី ធ្វើជាចំណតអាជីកម្ម ក្រោមមូលហេតុធ្វើ ឲ្យខូចសណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ និងមុខមាត់ ប្រទេសជាតិ ព្រោះតែមហាវិថីនេះ ឆ្លងកាត់ និងការធ្វើការដំណើរ ដោយភ្ញៀវ ជាតិអន្ដរជាតិ ចេញពីព្រលាន យន្ដហោះ អន្ដរជាតិភ្នំពេញនោះ អាជ្ញាធរ ខណ្ឌសែនសុខ ក្រោមការ ដឹកនាំរបស់ លោកអភិបាល លី សាវេត បានឃាត់រថយន្ដតាក់ស៊ី បំពានការហាមឃាត់នេះបាន ចំនួន១២គ្រឿង នេះគិតត្រឹ មរយៈពេល០២ ថ្ងៃប៉ុណ្ណោះ ដែលគេដឹងថា មានបុរសម្នាក់ឈ្មោះ ប៉ែន គា ជាអ្នកយក កំណាត់ផ្លូវនេះធ្វើជាអាជីវកម្ម។

លោក លី សាវេត បញ្ជាក់ថា វិធានការនេះធ្វើឡើង ជាប្រចាំហើយ ក្នុងចំណោមរថយន្ដរត់ឈ្នួលទាំងអស់ ដែលសមត្ថកិច្ចរបស់លោក ឃាត់ ត្រូវពិនត្យ ឲ្យច្បាស់ ប្រសិនបើរកឃើញថា ធ្លាប់បានចាប់ពីមុនហើយ នៅតែមិនរាងនោះលោក នឹងគោលលពីលោកអភិ បាលរាជធានី ដើម្បីព្រមាន ។ ដោយឡែក រថយន្ដដ៍ទៃទៀត ជាគោលការណ៍ សាលាខណ្ឌ មិនមានគោល ផាកពិនយ័ទេ ផ្ទុយទៅគឺត្រឹមតែធ្វើកិច្ចសន្យា ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក៏ដោយ មូលហេតុនាំឲ្យ មានរថយន្ដតាក់ស៊ី ចតលើផ្លូវដងមហាវីថី សហព័ន្ធរុស្ស៊ី ដើម្បីចាប់ម៉ូយ ហើយហ៊ានបំពាន និងសេចក្ដីណែនាំ របស់សាល ខណ្ឌសែនសុខ តាមរយៈ សាលារាជធានីភ្នំ្ពពេញនេះ ត្រូវបានមហាជន គ្រប់មជ្ឈដ្ឋាន ដាក់ការរិះគន់ដោយចំទៅលើ ឈ្មោះ ប៉ែន គា ដែលប្អូនប្រុសលោក ប៉ែន ថុល ជាអ្នក កាងយករថយន្ដតាក់ស៊ី ទៅដាក់លើដងផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចគល់ ស្ពានអាកាស ៧មករា ខាងលិចរហូត ដល់មុខក្លោងទ្វាវត្ដទឹកថ្លា ។

តាមប្រភពសាក្សី ដែលដឹងរឿង ប្អូនលោកនាយប៉ុស្តិ៍ ប៉ែន ថុល ច្បាស់បញ្ជាក់ថា បានជាលោក ប៉ែនគា ហ៊ានធ្វើដូច្នេះព្រោះ គេបានបង់លុយប៉ាវបេនមួយខែ រហូតដល់ទៅ៤០០ដុល្លាឯណោះ។

 ប្រភពជឿទុកចិត្ដបាន បញ្ជាក់បន្ថែមថា លោក អភិបាលខណ្ឌ ពិបាក ក្នុងទប់ស្កាប់ ស្កាត់ក្រុមអ្នកតាក់ស៊ីខ្សែ លោក ប៉ែន ថុល នាយប៉ុស្តិ៍ទឹកថ្លា ទើបសម្រេចឲ្យ  អាវុធហត្ថ ខណ្ឌសែនសុខមាន លោក គិតសុផល ជាមេបញ្ជាការ ចុះទៅចាប់រថ យន្ដតាក់ស៊ី ដែលយកផ្លូវ សហព័ន្ធរុស្សី ធ្វើចំណតបាន រហូតដល់ទៅ១២គ្រឿង នេះគិតត្រឹម ០២ ថ្ងៃប៉ុណ្ណោះ ។

  ទោះជាយ៉ាង ណាក៏ដោយ មហាជនបាន ទទូចដល់ មេបញ្ជាការ អាវុធហត្ថខណ្ឌ សុំធ្វើការបំបាត់ ចំណតលើ ផ្លូវ សហព័ន្ធរុស្ស៊ី ឲ្យបានជាស្ថាពរជៀសវាងពាក្យ ដំណាលថា អាក្រូច ដូចអាពេន៕

width=400

width=400

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល