ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន Shanghailist.com បានរាយការណ៍អោយដឹងថា ស្រីស្អាតជនជាតិចិន និងជាអ្នកមានទ្រព្យស្តុកម្នាក់  មាននាមត្រកូល  Xu ត្រូវបានរកអោយឃើញថា      បានទទួលរងការរិះគន់យ៉ាងចាស់ដៃ  បន្ទាប់ពីនាងចតរថយន្តទំនើប របស់ខ្លួន Maserati Gran Turismo   នៅកណ្តាលទ្រូងផ្លូវ ក្នុងស្រុក  Yubei   ខណៈពេលដែលចំណតរថយន្តនៅកន្លែងធ្វើការរបស់នាងពេញ។

width=443

នៅក្នុងកិច្ចសន្ទនាផ្តល់ជាការសម្ភាសន៍នោះ នាង Xu វ័យ ២២ ឆ្នាំ កំពស់ ១,៧ ម៉ែត្រ បាននិយាយ បញ្ជាក់អោយដឹងថា  មូលហេតុដែលនាំអោយនាងហ៊ានចតបែបនេះ  ​ក៏ព្រោះតែនាងបានឃើញរថយន្តមួយផ្សេងទៀតចតយ៉ាងដូច្នេះដែរ តែដឺងអីថា នៅពេលដែលមន្រ្តីប៉ូលីសចុះមកធ្វើអន្តរាគមន៍ រថយន្តមួយគ្រឿងនោះ ក៏បានបាត់ខ្លួនតែម្តង។

width=440

គួររំឭកផងដែរថា      ករណីខាងលើនេះ  បានកើតឡើងកាលពីថ្ងៃទី ៩ សីហាកន្លងទៅនេះនៅឯប្រទេសចិន   ។  ក្រុមមន្រ្តីប៉ូលីស  ក៏បានចុះមកធ្វើការអន្តរាគមន៍  ដោយបានពិន័យជាសាច់ប្រាក់   ទៅតាមច្បាប់របស់ប្រទេសនេះ  បន្ទាប់ពីមានការផ្តល់ជាព័ត៌មានពីសំនាក់ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ៕

width=436

ចងចាំ ៖ ការប្រព្រឹត្តិខុស ត្រូវតែប្រឈមមុខ ចំពោះមុខច្បាប់ ។ ទង្វើមិនគប្បីគួរណាកុំយកតម្រាប់តាម ព្រោះសង្គមមិនដែលបានទទួលស្គាល់នោះទេ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- ផ្អើលមើលវីដេអូ ការប្រហារជីវិត បុរសម្នាក់ស្រស់ៗ និងឃោរឃៅ បំផុត នៅមុខសាធារណជន- នាវិក ១៨ នាក់ ដែលបានជាប់គាំងនៅលើកាប៉ាល់មុជទឹក ផ្ទុះឆេះនោះ បានស្លាប់បណ្តើរៗហើយ (មានវីដេអូ) - ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨​ នាក់នៅលើនោះ  មិនដឹងថា ស្លាប់ឬក៏រស់ (មានវីដេអូ)

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន