ព័ត៌មានអន្តរជាតិ ៖ ជាការពិត ក្រុមមនុស្សរាប់រយនាក់ ដែលជាអ្នកគេងហាលថ្ងៃ ក៏ដូចជា អ្នកកំសាន្តនៅឯមាត់សមុទ្រនោះ ក្នុងនោះសូម្បីតែមួយនាក់ មិនបានទទួលរងរបួសអ្វីនោះ ទេ ខណៈពេលដែលគ្រឿងចក្រដ៏ធំ របស់កងទ័ពជើងទឹក របស់ប្រទេសរុស្ស៊ី ពោលគឺជល យានដែលអាចធ្វើដំណើរលើទឹកបានផង    និងលើគោកបានផង ដែលគេអាចហៅបានថា hovercraft នោះ បានបើកសំដៅមករកពួកគេ   បន្ទាប់ពីមានការសំចតដោយមិនមានការរំពឹងទុកមុន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ។

width=438

យ៉ាងណាមិញ បើយោងតាមសម្តីអ្នកនាំពាក្យអោយក្រសួងការពារជាតិ អោយដឹងថា hov-ercraft មួយគ្រឿងនោះ មានវត្តមាននៅតំបន់នេះ ​​​ ខណៈពេលដែលមាន  ការធ្វើសមយុទ្ធយោធា។ គួររំឭកផងដែរ ជលយានដែលអាចធ្វើដំណើរលើទឹកបានផង និងលើគោកបានផង   ដ៏ធំ មួយគ្រឿងនេះ   មានទម្ងន់ដល់ទៅ  ៥៥០ តោន ប្រវែងទទឹង ៦០ ម៉ែត្រ ខណៈពេលដែលវា អាចធ្វើដំណើរបានដល់ទៅ ១១០ គ.ម ក្នុងមួយម៉ោង។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ មាននៅខាងក្រោម ៖

- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំសាន្តរបស់ខ្លួន- វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ យ៉ាងសន្ធោសន្ធៅ- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនីយដ្ឋានមួយកន្លែង

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ