ភ្ញៀវទេសចរទាំងឡាយដែលធ្លាប់ទៅកំសាន្តនៅឯប្រទេសបារាំងប្រហែលជាគិតថា ប្រទេសល្បីល្បាញតែខាងថ្នាំពេទ្យ និងទឹកអប់ ប៉ុន្តែវាមិនដូច្នោះទេ។
តាមការពិតទៅប្រទេសនេះក៏មានសូកូឡាដ៏ឆ្ងាញ់សំរាប់បំរើជូនភ្ញៀវទេសចរទាំងអស់គ្នា។ សូកូឡាត្រូវបានប្រទេសនេះយកមកប្រារព្ធធ្វើឡើងក្នុងពិធីបុណ្យធំៗជារៀងរាល់ឆ្នាំ ដែលមានភ្ញៀវទេសចរជាច្រើនពាន់នាក់ អាចមកចូលរូមភ្លក់រសជាតិជាច្រើនមុខរបស់វា។

ហាង Jacques Genin គឺជាហាងលក់សូកូឡាដ៏ធំដែលមានជម្រើសរស់ជាតិជាច្រើនប្រភេទនិងច្រើនសណ្ឋាន។ La Maison du Chocolat ក៏ជាហាងដែលលក់សូកូឡាដ៏ល្បីផងដែរ ដែលមានចំណាស់ ៣០ឆ្នាំមកហើយ។ លោកអ្នកអាចមកភ្លក់រសជាតិដ៏ផ្អែមឈ្ងុយឆ្ងាញ់ដែលមានលាយជាមួយ ដូង ស្ករ សណ្តែកដី ឬសណ្តែកធញ្ញជាតិជាច្រើនប្រភេទ ពិតជាគួរឲ្យចង់ស្រក់ទឹកមាត់៕
ដោយ៖ មិនា
ប្រភព៖ bbc