Lavender គឺជារុក្ខជាតិផ្កាម៉្យាងពណ៌ស្វាយ ដែលមានដាំនៅលើកោះដ៏ធំមួយរបស់ប្រទេសជប៉ុន គឺកោះ Hokkaido ជារុក្ខជាតិដែលបានផ្តល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់កសិកម្ម។ ជាមួយ នឹងទិដ្ឋភាពវាលពណ៌ស្វាយដ៏ស្រស់ស្អាត វាល Lavender ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើន មកទស្សនាលេងកំសាន្តផងដែរ។
រុក្ខជាតិ Lavender ត្រូវបានជនជាតិជប៉ុនដាំនៅលើកោះ Hokkaido នេះតាំងពីជាង ៥០ឆ្នាំមុនមកម្លេះ គឺតាំងពីឆ្នាំ ១៩៦០ មក។ ភ្ញៀវទេសចរអាចមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាល Lavender នេះបាននារដូវក្តៅនៃប្រទេសជប៉ុន ក្នុងរវាងខែ កក្កដា និងសីហា ដែលនៅពេលនោះដែរ ក្លឹនផ្កា Lavenderនឹងផ្តល់នូវក្លឹនយ៉ាងក្រអូប ដល់លោកអ្នកដែលមកទស្សនា។
ក្រៅពីផ្កា Levender ក៏នៅមាន ប្រភេទ ផ្កាដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ ដែលរួមគ្នាជាមួយវាលផ្កា Levender រំលេចបានជាវាលផ្កាចំរុះពណ៍ដ៍សែនស្រស់ស្អាត៕




ដោយ៖ មិនា ប្រភព៖ wiki