នៅបណ្តាប្រទេសប៉ែកអឺរ៉ុបមួយចំនួន បានមានភាពសប្បាយរីករាយក្នុងឱកាសថ្ងៃបុណ្យគ្រឹស្តម៉ាក់ ដែលបានប្រព្រឹត្តទៅនៅក្នុងរដូវរងារកន្លងទៅនេះ។ យ៉ាងណាមិញ គ្រឹស្តម៉ាក់បានបញ្ចប់ តែរដូវរងារ នៅតែបន្តនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកដដែល។ ហេតុដូចនេះ កន្លែងណាទៅ ដែលអាចធ្វើឲ្យភ្ញៀវទេសចរគេចផុតពីរដូវរងារដ៏សែនត្រជាក់រឹងថ្គាមនេះបាន?

រមណីយដ្ឋានតំបន់ឆ្នេរ Red Sea resorts នាទីក្រុង Cairo ប្រទេសអេស៊ីប ត្រូវបានភ្នាក់ងារទេសចរ Post Office Travel report វាយតម្លៃថាជាកន្លែង ដែលជាជម្រើសល្អបំផុតសម្រាប់ភ្ញៀវទេសចរ គេចផុតពីរដូវរងារ (ខែធ្នូ ២០១២ ដល់ ខែមករា ឆ្នាំ២០១៣) ហើយសេវាកម្មក៏មានតម្លៃថោកផងដែរ។ រមណីយដ្ឋាននេះ បានផ្តល់នូវសេវាកម្ម មូជទឹកលេងកំសាន្ត នៅតាមឆ្នេរសមុទ្រក្រោមពន្លឺព្រះអាទិត្យដ៏សែនកក់ក្តៅ ស្របពេលដែលបណ្តាប្រទេសដទៃកំពុងទទួលរងនូវអាកាសធាតុត្រជាក់រឹងថ្គាម។

Red Sea resorts ថែមទាំងបានផ្តល់នូវការបំរើអាហារ និងភេសជ្ជៈ និងការស្នាក់នៅដល់ភ្ញៀវទេសចរ ដែលមានតម្លៃថោកសមរម្យ ហើយជាលទ្ធផល Red Sea resorts បានទទួលភ្ញៀវទេសចរពីបណ្តាប្រទេសអឺរ៉ុបជាច្រើនមកមូជទឹកលេងកំសាន្ត៕

width=477

width=476

width=476

width=478

width=480

width=481

width=483

ដោយ៖ មិនា ប្រភព៖ DM