លោកអ្នកប្រហែលជាធ្លាប់បានលឺ និងធ្លាប់បានស្គាល់រួចបកហើយនូវរមណីយដ្ឋានកោះ Sentosa របស់ប្រទេសសិង្ហបុរី ដ៏ល្បីឈ្មោះ ដែលទទួលបានភ្ញៀវទេសចរមកលេងកំសាន្ត ប្រហែល ៥លាននាក់ ជារៀងរាល់ឆ្នាំ។

នៅលើកោះ Sentosa នេះមានកន្លែងកំសាន្តដ៏សែនសប្បាយរីករាយជាច្រើនរៀបរាប់មិនអស់ ឡើយ។ ដូចនេះគេហទំព័រយើងខ្ញុំសូមណែនាំតែកន្លែងសំខាន់មួយចំនួនដូចខាងក្រោម៖

១. អគារ Tiger Sky Tower ដែលមានកំពស់ខ្ពស់ដល់ទៅ ១៣១ម៉ែត។ ភ្ញៀវទេសចរ ចំនួន ៧២នាក់ អាចឡើងកំសាន្ត ញ៉ាំភេសជ្ជៈ និងទស្សនាទេសភាពយ៉ាងស្រស់ស្អាត នៅលើកំពូលអគារនេះបាន។

width=473

width=473

width=477

 

២. សួនមេអំបៅ Butterfly Park and Insect Kingdom ដែលប្រមូលផ្តុំទៅដោយមេអំបៅរស់យ៉ាងស្រស់ស្អាត និងប្លែកៗ ចំនួន15,000 មេអំបៅ និងសត្វល្អិតដ៏កំរដទៃទៀតចំនួន 3,000 ប្រភេទ។

width=478

width=314width=156

width=243width=229

 

៣. រូបសំណាក់តោត្រី Merlion Statue ជារូបសំណាក់បាញ់ទឹកដ៏ធំ មានកំពស់ ៣៩ម៉ែត។

width=476

width=480

 

៤. ទិដ្ឋភាពក្រោមសមុទ្រ Underwater World និង ត្រីដូហ្វាំង គឺជាកន្លែងដែលភ្ញៀវទេសចរអាចទស្សនានូវជីវៈចំរុះក្នុងទឹកចំនួន ២៥០ប្រភេទ ដែលមានសត្វក្នុងទឹកសរុបចំនួន 2,500។ក្នុងនោះដែរ លោកអ្នកក៏អាចទស្សនានូវសត្វត្រីដូហ្វាំង សំដែងសៀកលេងកំសាន្តអស្ចារ្យ។

width=467

width=470

width=468

 

៥. ការសំដែងចំរៀង Songs of the Sea គឺជាការសំដែងដ៏អស្ចារ្យមួយដែល លោកអ្នកពិតជាប្លែកភ្នែកជាមួយនឹង រូបភាពបាញ់ទឹកលេចចេញជារូបមនុស្ស ដែលជាបច្ចេកទេសបាញ់ភ្លើងដ៏អស្ចារ្យ។

width=476

width=478

ក្រៅពីកន្លែងកំសាន្តខាងលើនេះ ភ្ញៀវទេសចរទាំងឡាយអាចកំសាន្តនៅតំបន់ឆ្នេរ ដ៏ស្រស់ស្អាត ស្នាក់នៅសណ្ឋាគារលំដាប់ផ្គាយ៥ មុជទឹកស៉្បា និងលេងល្បែងកំសាន្តជាច្រើនទៀត ពិតជា សប្បាយរីករាយ៕

ដោយ៖ មិនា ប្រភព៖ Sentosa