ភ្នំ Changbai មានទីតាំងនៅនៅខេត្ត Jilin ប្រទេសចិន ខណ្ឌព្រំប្រទល់រវាងប្រទេស ជាមួយនិងកូរ៉េខាងជើង។ ភ្នំ Changbai នេះត្រូវបានគេចាត់ទុកជាភ្នំ ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតគ្រប់រដូវ ជាមួយនឹងជីវៈចំរុះដ៏ច្រើនប្រភេទ។

ភ្នំនេះមានកំពស់ខ្ពស់ដល់ទៅ ២ពាន់ម៉ែត ដែលធ្វើឲ្យការធ្វើដំណើរឡើងមានការធុញទ្រាន់បន្តិច  ប៉ុន្តែមិនថ្វីឡើយ ព្រោះនៅពេលដែលភ្ញៀវទេសចរទាំងឡាយបានឡើងដល់កំពូលភ្នំ  នឹងមាន អារម្មណ៍ធូរស្បើយវិញជាមិនខាន   ដោយសារតែទេសភាពដ៏ស្រស់ស្អាតនៅលើកំពូលភ្នំ មាន រចនាជាស្ពានឈើដល់លោកអ្នកដើរកំសាន្ត ហើយនិងទិដ្ឋភាពផ្កាភ្ញី មើលពីលើកំពូលភ្នំ  ដែលរំលេចជាច្រើនពណ៌ ហាក់ដូចឋានសួគ៌មួយអញ្ចឹង។

បើសិនជាភ្ញៀវទេសចរទាំងឡាយ  មកទស្សនានារដូវរងារវិញ  លោកអ្នកនឹងសប្បាយរីករាយ ហើយប្លែកភ្នែកជាមួយនឹងចម្លាក់រូងផ្ទះទឹកកក ដែលពិតជាអស្ចារ្យ។ អ្វីដែលពិសេសនោះ នៅចំកណ្តាលភ្នំ មានបឹងដ៏ធំល្វឹងល្វើយមួយ សម្រាប់លោកអ្នកទស្សនាផងដែរ៕

width=472

width=474

width=474

width=477

width=478

width=477

width=475

width=476

width=478

width=477

width=476

width=477

 

ដោយ៖ មិនា ប្រភព៖ travel