អន្តរជាតិ ៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា សិស្សវិទ្យាល័យ០៦នាក់ ត្រូវបានគេព្រួយបារម្ភថា អាចនឹងបាត់បង់ជីវិតបន្ទាប់ពីពួកគេត្រូវផ្ទាំងទឹកកកបាក់សង្កត់ នៅអំឡុងពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំមួយកន្លែង ស្ថិតនៃភាគខាងជើងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ​ ទី២៧ ខែមីនា ឆ្នាំ២០១៧។

/

 

អាជ្ញាធរតំបន់ និងប៉ូលិសជប៉ុនបានអះអាងថា គ្រោះថ្នាក់​រអិលបាក់​ផ្ទំាងទឹកកក បានវាយប្រហារ​ទំាងព្រឹកព្រលឹម​ថ្ងៃចន្ទនេះ នៅឯតំបន់ភ្នំមួយ​ក្នុងទីក្រុង Nasu នៃខេត្ត Tochigi ស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រ​ពីភាគខាងជើង​ទីក្រុងតូក្យូ។ ដោយឡែក​បើតាមស្ថានីយ៍​ទូរទស្សន៍ NHK សិស្សវិទ្យាល័យ​០៦នាក់ទំនងជាអាចស្លាប់ ខណៈសិស្ស០៣នាក់​ផ្សេងទៀត​បានរងរបួស រីឯគ្រូបង្រៀន​០៣នាក់​ដែលបានដឹកនាំដំណើរកម្សាន្ត ក៏មិនទាន់អាចទំនាក់ទំនងបាននៅឡើយដែរ។

គួរបញ្ជាក់ថាបើតាមអាជ្ញាធរនៃខេត្ត Tochigi សិស្សប្រមាណ៥០នាក់ មកពីវិទ្យាល័យ​ចំនួន០៧ បានចូលរួមក្នុង​ដំណើរកម្សាន្តនៅឯតំបន់ភ្នំ ដែលមានហេតុការណ៍រអិលបាក់ផ្ទាំងទឹកកក ចំពេលដែលព្រិលបានធ្លាក់យ៉ាងខ្លាំងក្លាបំផុតនោះ៕

/

/

ប្រភព ៖ CNA