ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យដែលត្រូវបានគេជឿថា ជាអ្នកខ្វះភ្នែកក្មេងប្រុសតូចវ័យ ៦ឆ្នាំ នៅខេត្ត Shanxi ប្រទេសចិន កាលពីសប្តាហ៍កន្លងទៅនេះ គឺ ម្តាយមីងជនរងគ្រោះផ្ទាល់តែម្តង ដែលមានឈ្មោះថា លោកស្រី Zhang Huiying តែមកទល់នឹងខណៈនេះ លោកស្រីបានសម្លាប់ខ្លួនបាត់ទៅហើយ នេះតាមការអះអាងអោយដឹងពីមន្រ្តីប៉ូលីសក្នុងស្រុក ។
របាយការណ៍ចេញផ្សាយដោយមន្រ្តីប៉ូលីសក្នុងស្រុក បញ្ជាក់អោយដឹងថា ក្រោយធ្វើការធ្វើតេស្ត DNA ឈាមក្មេងប្រុស Guo Bin ត្រូវបានរកឃើញប្រឡាក់ជាប់ទៅនឹងសម្លៀកបំពាក់ម្តាយមីងរបស់គេ។ លោកស្រី Zhang ត្រូវបានកំណត់ថា ជាអ្នកវាយប្រហារក៏ដូចជាជនដៃដល់ពិតប្រាកដមែន បន្ទាប់ពីមានការធ្វើតេស្តពិនិត្យ DNA រួមជាមួយនឹងក្រុមមន្រ្តីប៉ូលីសស៊ើបអង្កេតផ្សេងទៀត។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ ខណៈពេលដែលព័ត៌មានមួយនេះទើបតែនឹងកើងឡើងភ្លាមៗនោះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះផ្សាយអត្ថបទពីរស្រដៀងគ្នារួចមកហើយ នៅក្នុងនោះ ពិតជាទទួលបានការចូលទស្សនាអត្ថបទនេះ ច្រើនមែនទែន ពោលគឺមានចំណងជើងធំៗថា ៖ អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ) និង ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ? ។
យ៉ាងណាមិញ ក្រុមមន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេ ត ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ជនដៃដល់ ដោយនៅក្នុងនោះ ក៏មានការផ្តល់ជាប្រាក់រង្វាន់ដល់ទៅ ១០០,០០០ យ័ន ដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិតអាចឈានដល់ការចាប់ឃាត់ខ្លួនឧក្រិដ្ឋ ខណៈពេលដែលករណីមួយនេះ បានកើតឡើងនៅឯខេត្តShanxi ប្រទេសចិន ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ) - ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily