មនុស្ស​​៣នាក់​បានស្លាប់បាត់​បង់​ជីវិត​នៅ​​ក្នុង​​គ្រោះ​​អគ្គីភ័យ​​ឆេះ​អគារ​មួយ​កំពស់​៥ជាន់ ​នៅ​ក្នុង​សង្កាត់​​ Bang Kho Laem នៃ​ទីក្រុង​​បាង​កក ​រាជធានី​​របស់ប្រទេស​​ថៃ កាលពីព្រឹកថ្ងៃទី​​២៨ ធ្នូ ​​ ។ តាមប្រភព​ព័ត៌មាន​​ពី​កា​សែត​​បាង​កក​ប៉ុស្តិ៍​​ថា ក្នុង​គ្រោះអគ្គីភ័យ​​នោះ​ភ្លើង​​បាន​ឆេះ​​ជាន់​ទី​៣ នៃអគារ​​ដែលលក់​ថូផ្កា​ចិន ។#រថយន្ត​ពន្លត់​អគ្គីភ័យ​​១០​គ្រឿង ត្រូវបាន​បញ្ជូន​​​ទៅកាន់​កន្លែងកើត​ហេតុ​​​ ប៉ុន្តែ​​នៅ​តែ​មិន​អាច​ពន្លត់​​បាន​ ដោយ​ភ្លើង​ឆេះ​​រាល​ដាល​ដល់​ជាន់​ទី​៤ ។ ក្នុង​គ្រោះអគ្គីភ័យនោះ ប៉ូលិស​​បាន​រកឃើញ​​សាកសព​បុរស​២នាក់ និង​ស្ត្រី​ម្នាក់ នៅ​ជាន់ទី​៤នៃអគារ​​ ។​#សាក្សី​ម្នាក់ដែលធ្វើ​​ការ​នៅសណ្ឋាគារ​​មួយ​​​ក្បែរ​​អគារ​នោះ​​និយាយ​ថា ​ខ្លួនបាន​ឮ​​សំលេង​​កញ្ចក់​​បែក​នៅ​ជាន់ទី​៣នៃអគារ​​​មុនពេល​​ភ្លើង​ឆេះ ។ ​ទោះបីជា​ែបបណា ​គេនៅ​មិនទាន់​ដឹង​​ពី​មូល​​​ហេតុ​ដែលបណ្តាល​ឱ្យឆេះ​អគារ​នោះ​នៅ​ឡើយ​​ទេ ប៉ុន្តែ​អ្នកខ្លះនិយាយ​ថា ​ប្រហែល​​ជា​ដោយ​​​សារទុស្សេ​ខ្សែ​ភ្លើង​​ ។ ​ប៉ូលិស​កំពុងបើក​ការ​​ស៊ើប​​អង្កេត​​រក​មូលហេតុ​នៃ​​ការ​ឆាប​ឆេះ​#នេះ ៕