អង់គ្លេស៖ ក្រុមជើងខ្លាំងបីនាក់  ដែលគេតែងតែយល់ថា​  ជាបងធំខ្លាំងខាងលេង និងកាប់ចាក់ក្នុងទីក្រុង London ត្រូវបានក្រុម៉ូលីស តាមស្ទាក់ចាប់បានភ្លាម ខណៈដែលពួកគេ បានយកកំាភ្លើងទៅបាញ់លើរថយន្ដប៉ូលីស។

width=449

តាមការអោយដឹងពីអាជា្ងធរប៉ូលីស ក្នុងតំបន់តម្រួត Hackney ភាគខាងកើតក្រុងឡុងន៍ ថា ក្រុមអ្នកលេងទាំងបីនាក់ គឺមានឈ្មោះ​ ១. Ricardo Miles អាយុ ២១ឆ្នាំ ២. Daniel Ikumelo វ័យ ២៣ឆ្នាំ និង ៣.​ឈ្មោះ Adbola Alimi មានអាយុ ២២ឆ្នាំ អ្នកទាំងបីមានទីលំនៅជិតតំបន់កើតហេតុតែម្ដង។

width=449

width=449ក្រុមប៉លីសបានបន្ថែម នៅវេលាឈប់ជ្រៅបន្ដិច ប៉ូលីសបានបើកឡាន ឃ្លាំមើលសកម្មភាពផ្សេងៗ ស្រាប់តែ ខណៈដែលភ្លើងឡាន ផ្លាតចំកង់គេទាំងបីនាក់ ស្រាប់តែមួយក្នុងចំណោមគ្នាគេទាំងនោះ បានដកកាំភ្លើងបាញ់មកលើឡានប៉ូលីស​ តែសំណាងល្អ គ្រាប់ទាំងពីរដែលបានបាញ់ចេញ បានខ្ទាតទៅលើងកង់រថយន្ដទៅវិញ។

width=449

ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់ដឹងថា តុលាការ នឹងកាត់ទោសពួកគេ យ៉ាងណានោះទេ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ newsday